ភ្ញៀវប្រចាំថ្ងៃ

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង៖ «ខ្ញុំសោកស្តាយដោយបាត់ឱកាសបំរើប្រជាជនតាមរបៀបនយោបាយបែបថ្មី»

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធាន​គណ​បក្ស​ខ្មែរ​ក្រោក ត្រូវ​បាន​ប្រមុខ​រដ្ឋ​ស្តីទី​លោក សាយ ឈុំ ដក​តំណែង​ចេញ​ពី​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋ​មន្ត្រី​។ នៅ​ក្នុង​ព្រះ​រាជ​ក្រឹត្យ ចុះ​ថ្ងៃទី៤​ខែឧសភា​នេះ គេ​មិន​ឃើញ​មាន​បញ្ជាក់​ថា​ប្រធាន​គណបក្ស​រូប​នេះ​មាន​កំហុស​អ្វី​នោះ​ទេ​។ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ដែរ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា រយៈ​ពេល​៣ថ្ងៃ​កន្លង​ទៅ លោក​បាន​ចុះ​បេសកម្ម​ពិនិត្យ​ភាព​មិន​ប្រក្រតី ការ​បំពាន​អំណាច និង​ធ្វើ​បាប​ប្រជា​ពល​រដ្ឋ យក​ដីធ្លី ចាប់​ដាក់​ពន្ធនាគារ​ជា​ដើម​សរុប​ចំនួន​៨ករណី​នៅ​ខេត្ត​ព្រះ​សីហនុ​។ ទោះ​យ៉ាង​ណា​ប្រធាន​បក្ស​រូប​នេះ មិន​បាន​បញ្ជាក់​ថា​មក​ពី​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​នោះ​ទេ ហើយ​លោក​អះអាង​ថា នឹង​បន្ត​ការងារ​របស់​លោក​បំរើ​ប្រជាជន​បន្ត​ទៀត​ក្នុង​នាម​ប្រធាន​គណៈ​បក្ស​នយោបាយ​មួយ​។

រូបភាព៖លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក​ដែល​អញ្ជើញ​មក​កាន់​បន្ទប់​ផ្សាយ​របស់​វិទ្យុបារាំងអន្តរជាតិ​ នៅ​ថ្ងៃ​ទី​១០​ខែ​សីហា​នេះ
រូបភាព៖លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក​ដែល​អញ្ជើញ​មក​កាន់​បន្ទប់​ផ្សាយ​របស់​វិទ្យុបារាំងអន្តរជាតិ​ នៅ​ថ្ងៃ​ទី​១០​ខែ​សីហា​នេះ @RFI