កម្ពុជា សង្គម
លោក កឹម សុខា ចូលរួមគោរពវិញ្ញាណក្ខន្ធម្តាយក្មេក លោក ហ៊ុន សែន
ចុះផ្សាយនៅថ្ងៃ៖
លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិបានដឹកនាំសមាជិកមួយចំនួនទៅគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ប៊ុន ស៊ាងលី ម្តាយក្មេកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅល្ងាចថ្ងៃទី០៥ ខែឧសភានេះ។ លោក ផែង ហេង សហមេធាវីការពារក្តី លោក កឹម សុខា ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFIនៅប៉ុន្មាននាទីមុននេះថា ការចូលរួមរបស់ប្រធានគណបក្សប្រឆាំងរូបនេះធ្វើឡើងក្នុងនាមជាខ្មែរដូចគ្នា គឺ«មិនយកខ្មែរណាជាសត្រូវ»។