ការបញ្ចប់មុខតំណែងសមាជិកមួយរូប របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ជាការព្រមានទៅលើសមាជិកផ្សេងទៀត?
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:៤០
លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ត្រូវបានបញ្ចប់មុខតំណែងកាលពីថ្ងៃចន្ទ ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់។ ជុំវិញបញ្ហាបញ្ចប់តំណែងពីសមាជិកឧត្តមក្រុមប្រឹក្សា របស់ប្រធានគណបក្សខ្មែរក្រោកនេះ ធ្វើឲ្យមានការលើកឡើងពីអ្នកតាមដានសង្គម និងនយោបាយថាតួនាទី និងមុខតំណែងនៅក្នុងអង្គភាពមួយនេះ មានលក្ខណៈផុយស្រួយ ហើយអាចជាមេរៀនមួយសម្រាប់សមាជិកផ្សេងទៀត មកពីគណបក្សខុសៗគ្នា។