អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើជំនួបលោក ហ៊ុនសែន និង កឹម សុខា អាចជាសញ្ញាវិជ្ជមានដល់នយោបាយកម្ពុជាទេ?

សំឡេង ១០:៤១
ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet
ដោយ៖ អេង គីមហុង
១៥ នាទី

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា បាន​ជួប​គ្នា​ជា​លើក​ដំបូង នៅ​ថ្ងៃទី៥ខែឧសភា រាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៦ មក​ដល់​ឆ្នាំ​២០​២០​នេះ​។ ជំនួប​លើក​ដំបូង​ធ្វើ​ឡើង​នៅ​គេហ​ដ្ឋាន​លោក ហ៊ុន សែន នា​ឱកាស​ដែល​លោក កឹម សុខា ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ឧបាសិកា ប៊ុន ស៊ាងលី ដែល​ជា​ម្ដាយ​ក្មេក លោក​នាយក​រដ្ឋ​មន្ត្រី​។ ខ្លឹម​សារ​នៃ​ជំនួប​ជិត​១ម៉ោង​រវាង​អ្នក​នយោបាយ​ទាំង​ពីរ​គឺ​ផ្ដោត «សុខ​ទុក្ខ​ប្រជាពល​រដ្ឋ​ខ្មែរ និង​ផល​ប្រយោជន៍​ជាតិ» នេះ​បើ​តាម​លោក មុត ចន្ថា បង្ហាញ​ខ្លឹម​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​បុក​នៅ​ថ្ងៃទី៦​ខែឧសភា​នេះ​។ បន្ថែម​លើ​នេះ មហា​ជន​ជា​ច្រើន​បាន​ភ្ញាក់​ផ្អើល ចំពោះ​កាយ​វិការ​របស់​លោក​ទាំង​ពីរ ដោយ​ដាក់​ក្ដី​សង្ឃឹម​ថា ជំនួប​នេះ​នាំ​មក​នូវ​សញ្ញា​វិជ្ជមាន​ដល់​នយោបាយ​កម្ពុជា​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ