អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក សឿង សារ៉ន៖​ ខ្ញុំ​ចាំ​មើល​ប្រសិទ្ធិភាព​នៃ​ការ​ទប់​ស្កាត់​របស់​អាជ្ញាធរ​ក្នុង​ការ​លុប​បឹង​និងទន្លេ​

សំឡេង ០៩:៣៧
នាយកប្រតិបត្តិអង្គការសមាគមធាងត្នោត
នាយកប្រតិបត្តិអង្គការសមាគមធាងត្នោត © ហ្វេសបុក
ដោយ៖ អ៊ឹង ប៊ុនថន
១៥ នាទី

ក្រសួង​ធនធាន​ទឹក នៅ​ថ្ងៃនេះ​បាន​ចេញ​លិខិត​មួយ​ប្រាប់​ទៅ​អភិបាល​រាជធានី-ខេត្ត ទាំង​អស់​ឲ្យ​ជួយ​ទប់ស្កាត់​ការ​រំលោភ ចាក់​ដី​លុប​ចំណី​មាត់​ច្រាំង​ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ដែល​មិន​ស្របតាម​ច្បាប់​បាន​កំណត់។ សកម្ម​ភាព​ទាំងនេះ​ធ្វើ​ឲ្យ​ក្រសួង​ធនធាន​ទឹក មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ពីផល​ប៉ះពាល់​នៃ​ការ​រំដោះទឹក និង​បង្ក​ជា​គ្រោះ​មហន្តរាយ ដោយ​ទឹក​ជំនន់​នៅរដូវ​ភ្លៀង​ធ្លាក់។

ផ្សាយពាណិជ្ជកម្ម

វិធានការ​របស់​ក្រសួងនេះ គឺស្របគ្នានឹង​របាយការណ៍​របស់​អង្គការសមាគម​ធាង​ត្នោត​នាពេល​កន្លងមក​ដែល​ស្នើ​ឲ្យ​អាជ្ញាធរ​ទប់​ស្កាត់​សកម្មភាព​ចាប់​លុប​បឹងធម្មជាតិនៅកម្ពុជា។ លោក សឿង សារ៉ន នាយក​ប្រតិ​បត្តិ​អង្គការ​សមាគម​ធាងត្នោត​ដែលជាភ្ញៀវ​ប្រចាំ​ថ្ងៃបានសាទរ​នឹង​វិធានការ​របស់​ក្រសួងធនធានទឹក​នៅពេល​នេះ។ តែលោក​នៅរង់​ចាំមើលពីប្រសិទ្ធិភាពពីការទប់​ស្កាត់របស់អាជ្ញាធរ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ