លោក ជិន ម៉ាលីន៖ យុទ្ធនាការដោះលែងអ្នកទោស ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នក្នុងក្របខណ្ឌទូទាំងប្រទេស
ចុះផ្សាយនៅថ្ងៃ៖
ដើម្បីសំដៅកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ ការកក់ស្ទះសំណុំរឿងនៅក្នុងតុលាការ និងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នៅក្នុងពន្ធនាគារ អាជ្ញាធរកម្ពុជា ដែលរួមមានក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានជួបពិភាក្សាគ្នាកាលពីថ្ងៃសុក្រកន្លងទៅនេះ ពីគម្រោងស្នើឲ្យមានការដោះលែងអ្នកកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ យុទ្ធនាការនេះ នឹងត្រូវប្រកាសជាផ្លូវការ ចាប់ពីចុងសប្តាហ៍ក្រោយនេះតទៅ។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ បានថ្លែងថា យុទ្ធនាការនេះ ត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នខ្ពស់បំផុត តាមរយៈយន្តការច្បាប់របស់កម្ពុជា។ សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានអ្នកកំពុងជាប់ឃុំសរុបក្នុងពន្ធនាគារនៅទូទាំងប្រទេស ចំនួនជិត៤ម៉ឺននាក់(៣៨.៩១១) ក្នុងនោះ ១ភាគ៣ គឺជាអ្នកជាប់ឃុំដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។