អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ហេង សួរ៖ កម្មករត្រូវផ្តល់លេខអត្តសញ្ញាណប័ណ្ណនិងទូរស័ព្ទដល់រោងចក្រ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារ

សំឡេង ១២:៥០
លោក ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ
លោក ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ @RFI
ដោយ៖ វណ្ណ សុគន្ធា
១៧ នាទី

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។ គិត​មក​ដល់​ពេល​នេះ រោង​ចក្រ​ចំនួន​ជាង​៥០​ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ព្យូរ​ការងារ​ដែល​ប៉ះពាល់​ដល់​កម្មករ​និយោជិត​ជាង​៤ម៉ឺន​នាក់​។ ប៉ុន្តែ គិត​ត្រឹម​ថ្ងៃ​នេះ ក្រសួង​ការងារ​បាន​បញ្ជូន​ឈ្មោះ និង លេខ​ទូរស័ព្ទ​កម្មករ​និយោជិត​ជាង​៣ម៉ឺន​នាក់ហើយ​ទៅ​កាន់​ក្រសួង​សេដ្ឋ​កិច្ច ដើម្បី​ផ្ទេរ​ទឹក​ប្រាក់​ចំនួន​៤០​ដុល្លារ​ក្នុង​មួយ​ខែ​ដល់​ពួក​គេ​តាម​រយៈ​ធនាគារ​វីង​។ ជុំវិញ​បញ្ហា​នេះ លោក ហេង សួរ បាន​អំពាវ​នាវ​ឱ្យ​កម្មករ​និយោជិត​ត្រូវ​ផ្តល់​លេខ​អត្ត​សញ្ញាណ​ប័ណ្ណ និង លេខ​ទូរស័ព្ទ​ឱ្យ​បាន​ត្រឹម​ត្រូវ​ដល់​រោងចក្រ​របស់​ខ្លួន ដើម្បី​ទទួល​បាន​ទឹក​ប្រាក់​ឧបត្ថម្ភ​នេះ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ