អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

ផ្កាយយាមនង្គ័លមានលក្ខណៈពិសេសអ្វីខ្លះ?

សំឡេង ០៩:០៦
បណ្តុំផ្កាយ Orion ហើយ​ដែល​គេ​ស្គាល់​ជាទូទៅថា "ផ្កាយយាមនង្គ័ល" នៅ​ក្នុង​ប្រទេស​កម្ពុជា
បណ្តុំផ្កាយ Orion ហើយ​ដែល​គេ​ស្គាល់​ជាទូទៅថា "ផ្កាយយាមនង្គ័ល" នៅ​ក្នុង​ប្រទេស​កម្ពុជា © Stellarium
ដោយ៖ សេង ឌីណា
១៦ នាទី

នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​រៀបរាប់​អំពី​​ចក្រវាល​តទៅទៀត ដោយ​សូម​លើកឡើង អំពី​​បណ្តុំផ្កាយមួយ ដែល​គេ​ស្គាល់​ច្រើន​ជាងគេ គឺ​ផ្កាយ​យាមនង្គ័ល ហើយដែល​គេ​ស្គាល់​ជា​លក្ខណៈអន្តរជាតិ​ថា "Orion"។

ផ្សាយពាណិជ្ជកម្ម

"ផ្កាយយាមនង្គ័ល" គឺ​ជាផ្កាយ​ដែល​គេ​ស្គាល់​ច្រើន​ជាងគេ ដោយសារ​តែ​វា​ជា​ផ្កាយ ដែល​ងាយស្រួល​ចំណាំ​ សម្បូរទៅដោយផ្កាយ​ដែល​មាន​ពន្លឺ​ភ្លឺ​ខ្លាំង និង​ជា​ផ្កាយ ដែល​បង្ហាញខ្លួន​នៅលើ​មេឃ​បាន​យូរ អាច​ឲ្យ​គេ​សង្កេតមើល​បាន​ស្ទើរតែ​ពេញ​មួយឆ្នាំ។

តាមការពិត​ទៅ ផ្កាយយាមនង្គ័ល​នេះត្រូវបានគេស្គាល់​ជា​លក្ខណៈអន្តរជាតិ​ថា « Orion » ដែល​ជា​តួអង្គ​អ្នក​ប្រមាញ់​ដ៏ល្បីមួយ នៅ​ក្នុង​ទេវកថា​របស់​ក្រិក ហើយ​ Orion នេះ គឺ​ជា​បណ្តុំផ្កាយមួយ ក្នុង​ចំណោម​បណ្តុំផ្កាយទាំង ៨៨ ដែល​ទទួលស្គាល់​ដោយសហភាពតារាសាស្ត្រ​អន្តរជាតិ (International Astronomical Union)។

នៅ​ក្នុង​បណ្តុំផ្កាយ Orion ក៏ដូចជា​ផ្កាយ​នៅ​ក្នុង​​បណ្តុំផ្កាយ​ភាគច្រើន​ផ្សេងទៀត​ដែរ ថ្វីដ្បិត​តែ​គេ​ដាក់​បញ្ចូល​ជា​បណ្តុំ​ផ្កាយ​តែមួយ ដោយ​មើល​ទៅលើ​រូបរាង​ដែល​យើង​សង្កេតឃើញ​ពី​ផែនដី​នេះ​ទៅ ក៏ប៉ុន្តែ ផ្កាយ​នៅ​ក្នុង​បណ្តុំ​ផ្កាយ​តែមួយ មិនមែន​មានន័យ​ថា វា​ស្ថិត​នៅ​ក្នុង​តំបន់​តែមួយ​ក្នុង​ទីអវកាសនោះទេ ហើយ​រឹតតែ​មិនមែន​ស្ថិត​ក្នុង​ប្រព័ន្ធផ្កាយ​តែ​មួយ​ទៅទៀត។ តាមពិតទៅ បើ​សិន​ជា​គេ​មើល​ពី​ជ្រុងផ្សេង​នៅ​ក្នុង​ទី​អវកាស ផ្កាយ​អស់ទាំងនេះ ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ដាច់ស្រឡះ។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​យើង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ