លោកស្រី យ៉ាង សោភ័ណ្ឌ៖ តំណាងសហជីព៣នាក់ដែលត្រូវបញ្ឈប់ពីការងារមិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១០:៥១
តំណាងសហជីព៣នាក់នៅរោងចក្រ រូ ស៊ឹងហ្គាម៉ែន ត្រូវបានបញ្ឈប់ពីការងារ ក្រោមការចោទប្រកាន់ថា ដឹកនាំកម្មករធ្វើកូដកម្ម ដើម្បីឈប់សម្រាកពេលបុណ្យចូលឆ្នាំខ្មែរកន្លងទៅ។ ប៉ុន្តែសហព័ន្ធសហជីពកម្ពុជា បានបដិសេធថា តំណាងសហជីពទាំងនោះ មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហជីពនេះ បានថ្លែងថា ការបញ្ឈប់ការងារកម្មករទាំង៣នាក់នេះគឺមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពពួកគេ។ ចំណែកកម្មករផ្សេងទៀតលោកស្រីកត់សំគាល់ថា ពួកគេក៏កំពុងជួបផលវិបាកខាងជីវភាពដែរដោយសារតែរោងចក្រព្យូរការងារ។