ឧកញ៉ា សុង សារ៉ន៖ «ប្រសិនបើមិនមានអ្វីប្រែប្រួលទេ កម្ពុជានឹងសម្រេចបានក្បែរ១លានតោន ក្នុងការនាំអង្ករទៅបរទេស»

សំឡេង ១៣:៣៩
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា @សហការី

រាជ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​នៅ​ថ្ងៃ​ទី​១៣​ខែ​ឧសភា​នេះ ​បាន​សម្រេច​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​ធ្វើការ​នាំ​ចេញ​អង្ករ​ស ​ជា​បណ្តើរ​ៗ​ឡើងវិញ​ទៅកាន់​ទីផ្សារ​បរទេស​។ ​លោក​ឧកញ៉ា ​សុង សារ៉ន​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​ថ្លែងថា​សហព័ន្ធ ​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ ​ក្នុងការ​នាំ​អង្ករ​ចេញ​ទៅ​ក្រៅ​ប្រទេស ​ខណៈ​ប្រទេស​ ដែល​មាន​សក្តានុពល​នាំ​អង្ករ​ចេញ​១​ចំនួន ​បាន​បិទ​ការ​នាំចេញ​អំឡុងពេល​កូវីដ​១៩​នេះ​។ ​តាម​លោក សុង សារ៉ន ​កម្ពុជា ​ដែល​ពេលនេះ​មាន​ទីផ្សារ​ដោយ​ខ្លួន​ឯង ​នឹង​សម្រេច​បាន​យ៉ាង​ជាក់លាក់​នាំចេញ​អង្ករ​ទៅ​ក្រៅ​ប្រទេស​ចំនួន ​១​លាន​តោន​ នៅ​ឆ្នាំ​២០២១​។