កម្ពុជា-ព្រះមហាក្សត្រ

លោក អ៊ុំ ដារាវុធ៖ ដើម្បីការពារការឆ្លងកូវីដ១៩ ព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រត្រូវបានសង្ខេប!

ព្រះមហាក្សត្រ​កម្ពុជា
ព្រះមហាក្សត្រ​កម្ពុជា © Facebook

នៅ​ថ្ងៃ​ទី ​១៤​ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ ​គឺជា​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​កម្ពុជា ​ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ​ ឈាន​ចូល​ព្រះជន្ម​គម្រប់៦៧ ព្រះ​វស្សា​។ ​លោក ​អ៊ុំ ដារ៉ាវុធ ​នាយក​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ និង​ជាទី​ប្រឹក្សា​អម​ព្រះរាជ​លេខាធិការដ្ឋាន​ស​ម្តេច​ម៉ែ​ បាន​ប្រាប់​វិទ្យុ​បារាំង ​RFI នៅថ្ងៃ​នេះ​ថា ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​នៅ​ឆ្នាំ​នេះ ​មិនមាន​រៀបចំ​ពិធី​អ្វី​ច្រើនទេ​នៅក្នុង​ព្រះ​បរម​រាជវាំង ​គឺ​គ្រាន់​តែ​មាន​កម្មវិធី​សម្តេច​សង្ឃ​សូត្រមន្ត​ជយន្តោ​ ថ្វាយ​ព្រះពរ​ព្រះ​មហាក្សត្រ​តែ​ប៉ុណ្ណោះ​។ 

ផ្សាយពាណិជ្ជកម្ម

លោក​ អ៊ុំ ដារ៉ាវុធ ​បញ្ជាក់ថា​កម្មវិធី​អ្នកមុខ​អ្នកការ​ រាជវង្សានុវង្ស ​ឬ​ពិធី​ជប់លាង​ផ្សេង​ៗ ក៏​ត្រូវ​លុបចោល​ដែរ ​ដោយសារ​តែ​ការពារ​ការរាតត្បាត​វីរុស​ផ្លូវ​ដង្ហើម​កូវីដ​១៩។ សូមស្តាប់ប្រសាសន៍ លោក អ៊ុំ ដារ៉ាវុធ៖

Oum Daravuth quote

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI