អានតួអត្ថបទ
កម្ពុជា សង្គម

ប្រធានសហជីព៖ បុគ្គលិកកម្មករសណ្ឋាគារដឹហ្រ្កេតឌ្យូកភ្នំពេញ នឹងតវ៉ាបិទផ្លូវជាថ្មី ប្រសិនបើគ្មានដំណោះស្រាយ

ការតវ៉ាដែលបានកើតឡើងកាលពីពេលកន្លងទៅ
ការតវ៉ាដែលបានកើតឡើងកាលពីពេលកន្លងទៅ © សហការី
ដោយ៖ ញឹម សុផល
១១ នាទី

បុគ្គលិក កម្មករ​នៃ​សណ្ឋា​គារ ដឹហ្រ្កេត​ឌ្យូក​ភ្នំពេញ អតីត​សណ្ឋាគារ​អាំង​ទែ​កង់​ទីណង់​តាល់ ចំនួន​១៥២​នាក់ នៅ​ព្រឹក​ថ្ងៃទី១៥ ខែឧសភានេះ ត្រូវ​បាន​កំណត់​ឲ្យ​មាន​ការ​ជួប​ចចារ​ជា​ថ្មី​ម្តង​ទៀត​ជាមួយ​នឹង​តំណាង​សណ្ឋា​គារ ដឹហ្រ្កេត​ឌ្យូក​ភ្នំពេញ នៅ​ក្រសួង​ការងារ ដើម្បី​ស្នើ​សុំ​ឲ្យ​និយោ​ជក ទូទាត់​សំណង​ដល់​បុគ្គ​លិក កម្មករ​និយោជិត ខណៈ​ដែរ​សណ្ឋាគារ​ដឹហ្រ្កេតឌ្យូក​ភ្នំពេញ បាន​បិទ​ទ្វារ​ឈប់​ធ្វើ​អាជីវ​កម្ម ហើយ​មិន​បាន​ទូទាត់​សំណង​ដល់​បុគ្គលិក​កម្មករ និយោជិត​។ ក៏​ប៉ុន្តែ​កិច្ច​ប្រជុំ​នេះ បាន​អវត្ត​មាន​តំណាង​សណ្ឋាគារ ដោយ​គ្មាន​មូល​ហេតុ​។ លោក ទូច កុសល ប្រធាន​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃ​សណ្ឋាគារ​ដឹហ្រ្កេត​ឌ្យូក​ភ្នំពេញ បាន​ប្រាប់​វិទ្យុ​បារាំង RFI មុន​នេះ​បន្តិច​ថា បុគ្គ​លិក កម្មករ និយោជិត នៃ​សណ្ឋា​គារ​នេះ​ជាង​១០០​នាក់ នឹង​ធ្វើ​កូដ​កម្ម​ដោយ​បិទ​ផ្លូវ​មុខ​សណ្ឋា​គារ និង​អាច​មាន​ជម្រើស​មួយ​ទៀត ដង្ហែរ​ក្បួន​ទៅ​កាន់​គេហ​ដ្ឋាន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​សុំ​អន្តរា​គមន៍ ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ​ពី​ថៅកែ​សណ្ឋាគារ​។

ផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ថា សណ្ឋាគារផ្កាយ៥ ដឹហ្រ្កេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh)​ អតីតសណ្ឋាគារ​អាំងទែរកុងទីណង់តាល់ មាន​ទីតាំងនៅលើមហាវិថីម៉ៅសេទុង ប្រកាសបិទទ្វារចាប់​ពី​ចុងខែធ្នូឆ្នាំទៅ​ ដោយអ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ដឹហ្រ្កេតឌ្យូកភ្នំពេញ បញ្ជាក់ថា ដោយសារតែហេតុផល​សេដ្ឋកិច្ច។ ទោះយ៉ាងណា អ្នកគ្រប់គ្រងសណ្ឋាគារមួយនេះ បានបញ្ជាក់ថា សណ្ឋាគារបានចាត់តាំងការិយាល័យមេធាវី អេប៊ីអេស(HBS) ឱ្យទទួលដោះស្រាយនូវរាល់ដំណើរការបិទទ្វរបស់សណ្ឋាគារនេះ រួមទាំងគិតគូរដោះស្រាយអត្ថប្រយោជន៍របស់បុគ្គលិកទាំងអស់ទៅតាមផ្លូវច្បាប់ជាធរមាន។  ក៏ប៉ុន្តែ ដំណោះស្រាយកន្លងមកមិនបានបង្ហាញពីភាពវិជ្ជមាននោះទេ ជាហេតុធ្វើឲ្យបុគ្គលិក កម្មករ និយោជិត បានធ្វើការតវ៉ាអស់រយៈពេល៧ដងមកហើយ រួមទាំងការតវ៉ាបិទផ្លូវផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ