លោក ហេង សួរ៖ ការបែរមកផលិតសម្ភារៈវជ្ជសាស្រ្តរបស់រោងចក្រខ្លះ អាចរក្សាការងារជិត១០ម៉ឺនកន្លែង
ចុះផ្សាយនៅថ្ងៃ៖
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា(GMAC)បានប្រាប់សារព័ត៌មានក្នុងស្រុកមួយកាលពីម្សិលមិញថា រោងចក្រកាត់ដេរមួយចំនួននៅក្នុងប្រទេសកម្ពុជាបានសម្រេចងាកមកផលិតម៉ាស និង សម្ភារៈពេទ្យ ព្រោះតែការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំពោះការផ្លាស់ប្តូរនេះ មេសហជីពនៅកម្ពុជាយល់ថា វាគ្រាន់តែជាការផ្លាស់ប្តូរមួយរយៈពេលខ្លីក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩នេះតែប៉ុណ្ណោះ ហើយនៅពេលស្ថានភាពស្ងប់ស្ងាត់ រោងចក្រទាំងនោះនឹងវិលមកផលិតសម្លៀកបំពាក់ជាធម្មតាឡើងវិញ។ ទោះយ៉ាងណាក៏ដោយ លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានស្វាគមន៍ចំពោះការសម្រេចនេះហើយថា វានឹងជួយរក្សាការងារដល់កម្មករ កម្មការិនីជិត១០ម៉ឺនកន្លែង។