អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ម៉ាន់ កុសល៖ «ការសម្តែងសិល្បៈស្បែកធំទាំងក្នុងនិងក្រៅប្រទេសប្រមាណ២០កន្លែង ត្រូវលុបចោលអំឡុងកូវីដ១៩»

សំឡេង ០៩:២៥
លោក ម៉ាន់ កុសល ប្រធានសមាគមសិល្បៈសុវណ្ណភូមិ
លោក ម៉ាន់ កុសល ប្រធានសមាគមសិល្បៈសុវណ្ណភូមិ សហការី
ដោយ៖ ញឹម សុផល
១៤ នាទី

ដោយសារ​ឥទ្ធិពល​កូវីដ​១៩ ​ក្រុម​ស្ថាបនិក​សមាគម​សិល្បៈ​សុវណ្ណភូមិ ​ដែល​មាន​អាយុ​២៦​ឆ្នាំមក​នេះ ​បាន​សម្រេចចិត្ត​បិទ​ចោល​ទាំង​អាល័យ​។ ​ក៏​ប៉ុន្តែ​ដោយ​យល់ឃើញ​ពី​ឆន្ទៈ​អភិរក្ស​សិល្បៈ ​ជាពិសេស​សិល្បៈ​ស្បែក​ធំ ​ដែល​បន្សល់​ទុក​ពី​ដូនតា​ខ្មែរ​មក​នោះ ​មាន​តម្លៃ​ធំធេង​ ក្រសួង​វប្បធម៌​សម្រេច​ផ្តល់​ទីតាំង​សាលា​វិចិត្រសិល្បៈ ​ជា​កន្លែង​ជួយ​ទ្រទ្រង់​ដល់​សមាគម​សិល្បៈ​សុវណ្ណភូមិ ​ដែល​មាន​ភាព​ល្បីល្បាញ​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​ដើម្បី​បន្ត​រស់​។ ​លោក ​ម៉ាន់ កុសល ​ដែលជា​ស្ថាបនិក​ និងជា​ប្រធាន​សមាគម​សិល្បៈ​សុវណ្ណភូមិ ​សង្ឃឹម​ថា​សកម្មភាព​ហ្វឹកហាត់​និង​សម្តែង ​នឹង​វិល​មករក​ស្ថានភាព​ដើម​វិញ ​បន្ទាប់ពី​ចប់​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ