តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រកមួយថ្មីឬ ខណៈកម្ពុជាលែងរំពឹងខ្លាំងលើភាពអនុគ្រោះពាណិជ្ជកម្ម?

សំឡេង ១០:១៤
ទីក្រុងភ្នំពេញនាពេលរាត្រី
ទីក្រុងភ្នំពេញនាពេលរាត្រី @Internet

ក្រសួង​ពាណិជ្ជកម្ម​កាលពីថ្ងៃពុធ បាន​បើកកិច្ច​ប្រជុំមួយ ដើម្បីពិនិត្យ និងតាម​ដានវឌ្ឍន​ភាពក្រុមការងា​ររបស់ខ្លួន លើការរៀ​បចំគោ​លន​យោបាយ និងយុទ្ធសា​ស្ត្រចរចា​បង្កើតកិច្ចព្រម​ព្រៀងពា​ណិជ្ជកម្មសេ​រីជាមួយប្រទេស និងតំបន់​ចំនួន៨។ ការប្រឹងប្រែ​ងធ្វើស​មាហរ​ណកម្មសេដ្ឋកិ​ច្ចតំបន់ និងពិភពលោ​ករបស់កម្ពុជា​ដូច្នេះ គឺក្នុងគោ​លបំណ​ងពង្រីក និ​ងបើកច្រ​កចូលទីផ្សារសម្រា​ប់ការនាំចេញឲ្យកា​ន់តែធំទូ​លាយថែម​ទៀត ដោយ​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី ដែល​មាន​លក្ខណៈ​អចិន្ត្រៃយ៍ ជា​ជាង​ពឹង​ផ្អែក​លើ​កា​រអនុ​គ្រោះ​ពាណិជ្ជ​កម្ម​ក្នុង​លក្ខណៈ​ទ្វេ​ភាគី ដែល​អាច​នឹង​ងាយ​បាត់​បង់​ទៅ​វិញ។ ជុំវិញ​បញ្ហា​នេះ អ្នក​ជំនាញ​សេដ្ឋ​កិច្ច​កម្ពុជា​នានា​មើល​ឃើញ​ថា នឹង​មាន​ភាព​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជ​មាន បើ​ទោះ​ណា​ជា​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក៏​ដោយ​។