អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ស្រី ឱ វណ្ណឌីន៖ ពលរដ្ឋ​ត្រូវ​ចូល​រួម​ទប់ស្កាត់​ការ​ចម្លង​កូវីដ​១៩ ដើម្បី​កុំ​ឲ្យ​មាន​រលក​ទី​២

សំឡេង ១៤:៤៩
លោក​ស្រី ឱ វណ្ណឌីន រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា
លោក​ស្រី ឱ វណ្ណឌីន រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា © MoH
ដោយ៖ សឿង ភារៈ
១៩ នាទី

ក្រសួង​សុខាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៦​ឧសភា​នេះ បាន​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ​១៩ ករណី​ទី​១២២ បាន​ជា​សះស្បើយ​ហើយ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ជា​សះស្បើយ​សរុប​មាន​ចំនួន​១២២​នាក់ ស្មើ​នឹង​១០០​ភាគរយ​។ បើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ លោក​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​នៃ​ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​ថា វីរុស​កូរ៉ូណា​ថ្មី នៅ​តែ​ធ្វើ​ចរាចរណ៍​នៅ​ឡើយ​ ដោយ​ស្ថានភាព​ជំងឺ​នេះ​នៅ​ទូទាំង​ពិភពលោក​នៅ​តែ​កើន​ឡើង​ឥត​ឈប់ឈរ​។ តាម​រយៈ​បទ​សម្ភាស​ជាមួយ​សឿង ភារៈ លោក​ស្រី​បាន​អំពាវនាវដល់​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​រួម​គ្នា​ទាំង​អស់​គ្នា ផ្ដើម​ចេញ​ពីខ្លួន​ឯង ដើម្បី​ធានា​ថា ខ្លួន​មិន​មាន​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​គោលដៅ​ទប់ស្កាត់​កុំ​ឲ្យ​មាន​រលក​ទី​២​នៃ​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ