សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងជួបឧបសគ្គទេ បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្រិតការងារ?
ចុះផ្សាយនៅថ្ងៃ៖
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មកពីគណបក្សមួយចំនួនលើកឡើងថា ពួកគេមិនភ្ញាក់ផ្អើដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កម្រិត ការងារ ទាក់ទងវិវាទដីធ្លីឡើយ។ តែសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់យល់ខ្លះថា មានឧបសគ្គបន្តិចបន្តួចដែរ ក្នុងការបំពេញការងារផ្សេង។ សូមជម្រាបជូនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្រិតការងារមួយចំនួនរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្រោយលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ត្រូវបានបញ្ឈប់ពីមុខតំណែង នៅថ្ងៃទី៤ខែឧសភា បន្ទាប់បេសកកម្មនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ កាលពីថ្ងៃទី២ខែឧសភា ។ ពេលនោះហើយដែល លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ថា មន្រ្តីបរិស្ថាន បានឃុំខ្លួនប្រជាជន និងការពារក្រុមហ៊ុនឯកជន។ តើសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងជួបឧបសគ្គទេ បន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្រិតការងារយ៉ាងដូច្នេះ? សូមស្ដាប់រាយការណ៍ពឹស្ដាដូចតទៅ៖
7h00-KIMHONG-Daily-Cambodia-Event-17-05-2020
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ