លោក ជិន ម៉ាលីន៖ ពលរដ្ឋណាដែលមានសំណុំរឿងកប់នៅតុលាការយូរ អាចរាយការណ៍មកក្រសួងយុត្តិធម៌
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃចន្ទនេះ ក្រសួងយុត្តិធម៌បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តនៅទូទាំងប្រទេស។ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមរយៈនាទីភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ បានបកស្រាយលម្អិតពីដំណើរប្រព្រឹត្តទៅនៃយុទ្ធនាការនេះ។ ក្នុងនោះ លោកបញ្ជាក់ថា យុទ្ធនាការនេះមានរយៈពេល ពី៦ទៅ៩ខែ ហើយវានឹងមិនប៉ះពាល់ឡើយដល់ឯករាជ្យភាពរបស់តុលាការ។ លោក ជិន ម៉ាលីនក៏បានលើកឡើងថា បើសិនពលរដ្ឋមានសាច់ញាតិ ឬ អ្នកស្គាល់មានសំណុំរឿងកប់នៅតុលាការយូរ អាចរាយការណ៍មកកាន់ក្រសួងយុត្តិធម៌តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង ដើម្បីឱ្យក្រុមការងារពិនិត្យ និង ដោះស្រាយ។ ប៉ុន្តែលោកថា ការដោះស្រាយ គឺធ្វើឡើងជារួម មិនមែនដាច់ដោយឡែកទេ។