អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

តើ​ក្នុងផ្កាយកូនមាន់​មាន​ផ្កាយ​ទាំងអស់​ប៉ុន្មានដួង?

សំឡេង ០៩:៣៧
ផ្កាយកូនមាន់ (Pleiades)
ផ្កាយកូនមាន់ (Pleiades) © NASA
ដោយ៖ សេង ឌីណា
១៨ នាទី

នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​​បណ្តុំផ្កាយមួយទៀត ដែលស្ថិត​នៅ​ក្បែរ​ផ្កាយ​យាមនង្គ័ល ហើយដែល​គេ​ស្គាល់​​ច្រើន​ផងដែរ គឺ​ផ្កាយ​កូនមាន់ និង​ដែល​គេ​ស្គាល់ជា​លក្ខណៈអន្តរជាតិ​ថា "Pleiades"។

ផ្សាយពាណិជ្ជកម្ម

ជាទូទៅ បើ​គេ​និយាយ​ពី​ផ្កាយ​ដែល​គេ​ស្គាល់​ច្រើន និង​ងាយ​ចំណាំ​ គេ​ប្រាកដ​ជា​នឹក​ទៅដល់​ផ្កាយ​យាម​នង្គ័ល ក៏ប៉ុន្តែ នៅ​ក្បែរ​ផ្កាយ​យាមនង្គ័ល​នោះ មាន​ផ្កាយ​មួយ​ទៀត ដែល​គេ​ស្គាល់​ជាទូទៅ​ និង​ដែល​ងាយស្រួល​ចំណាំផងដែរ ដោយសារ​តែ​វា​មាន​រូបរាង​​ជា​ផ្កាយ​នៅ​ផ្តុំ​គ្នា​ជា​កញ្ចុំ ដូច​មេមាន់​បណ្តើរ​កូន ហើយ​ដែល​យើង​ហៅ​ថា "ផ្កាយកូនមាន់"។

ផ្កាយ​នេះ​មាន​រឿងនិទាន​ប្លែកៗ​ពីគ្នា​អាស្រ័យ​ទៅ​តាម​អរិយធម៌​នីមួយៗ ដោយ​នៅ​ក្នុង​​ តារាសាស្ត្រ​ឥណ្ឌា ផ្កាយនេះ​ត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា « ផ្កាយកត្តិក » ដែល​ជា​ឈ្មោះ​ខែមួយ ក្នុង​ចំណោម​ខែ​ទាំង១២ នៅ​ក្នុង​ប្រតិទិន​ចន្ទគតិ។ 

នៅ​ថៃ ដែល​ជា​ប្រទេស​ជិតខាង​កម្ពុជា ​ផ្កាយ​នេះ​ក៏​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា « ផ្កាយកូនមាន់ » (ดาวลูกไก่) ដូច​ខ្មែរ​ដែរ។

ចំណែក​នៅបណ្តា​ប្រទេស​លោកខាងលិច​វិញ ផ្កាយ​នេះ​ត្រូ​វ​បាន​គេ​ឲ្យ​ឈ្មោះ​ថា « Pleiades » ឬ « នាងទាំង៧ » (Seven sisters) ដោយ​យក​លំនាំ​ទៅតាម​រឿងព្រេងកថា​ក្រិក។

ផ្កាយ​កូនមាន់​មិនមែន​ជា​បណ្តុំ​ផ្កាយ​ដាច់ដោយឡែក ដែល​ទទួលស្គាល់​ជា​លក្ខណៈអន្តរជាតិ​នោះទេ ផ្ទុយ​ទៅវិញ ផ្កាយ​កូនមាន់​នេះ​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​ចំណោម​បណ្តុំ​ផ្កាយ​គោ (Taurus) ដែល​ជា​ផ្កាយ​តំណាង​ខែ​ឧសភា។ ​ផ្កាយ​កូនមាន់​នេះ ក៏មិនមែន​មាន​ត្រឹមតែ ៧ដួង ដូចឈ្មោះ « នាងទាំង៧ » នោះដែរ ក៏ប៉ុន្តែ តាមពិត គឺ​មាន​ច្រើន​ជាងនេះ ហើយ​ជា​ផ្កាយ​ដែល​ស្ថិត​នៅ​ជា​ចង្កោម ឬ​ខ្លាស្ទ័រ (Open Cluster)។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​យើង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ