រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បើកទ្វារស្វាគមន៍ឲ្យអង្គការសង្គមស៊ីវិលមកធ្វើការជាមួយ
ចុះផ្សាយនៅថ្ងៃ៖
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែឧសភានេះ បានលើកឡើងថាក្រសួងយុត្តិធម៌បើកទ្វារស្វាគមន៍អង្គការសង្គមស៊ីវិល មកធ្វើការជាមួយ ដោយក្រសួងមិនចង់ឃើញអង្គការសង្គមស៊ីវិលប្រើអំណាចដោយគ្មានច្បាប់ចែង ហើយលូកដៃចូលទៅក្នុងប្រព័ន្ធតុលាការកម្ពុជា ហើយធ្វើរបាយការណ៍នោះទេ។ នេះជាការលើកឡើងរបស់លោក កើត រិទ្ធ នៅក្នុងថ្ងៃប្រកាសយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នៅថ្ងៃទី១៨ ខែឧសភានេះ។ ការអះអាងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែបនេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍ភាគច្រើនដែលចេញផ្សាយដោយអង្គការសង្គមស៊ីវិល ត្រូវបានរដ្ឋាភិបាលបដិសេធចោល។
សូមស្ដាប់ការលើកឡើងរបស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌៖
ជុំវិញរឿងនេះដែរ លោក ណៃ វង្សដា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា(CHRAC)បានលើកឡើងថា៖
សូមស្ដាប់ប្រសាសន៍របស់ លោក ណៃ វង្សដា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ