អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការពន្យាពេលយកពន្ធ២ខែទៀត គ្រប់គ្រាន់ទេសម្រាប់វិស័យទេសចរណ៍ដកដង្ហើមឡើងវិញ?

សំឡេង ១០:៤០
ខ្លោងទ្វារតំបន់អង្គរ (រូបភាពតំណាង)
ខ្លោងទ្វារតំបន់អង្គរ (រូបភាពតំណាង) REUTERS - JORGE SILVA
ដោយ៖ ញឹម សុផល

រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសបន្តលើកលែងការយកពន្ធលើវិស័យទេសចរណ៍ និងអាកាសចរណ៍ ចំនួន២ខែបន្ថែមទៀត។ ក្រៅពីនេះ ភាពអនុគ្រោះ ក៏មានផងដែរ ដូចជាបន្តអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព (ប.ស.ស) ក្នុងអំឡុងពេលព្យួរអាជីវកម្ម លើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នៅក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២១។ កាលពីខែកុម្ភៈកន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងការ​បង់​​ពន្ធ​ប្រចាំខែគ្រប់ប្រភេទរបស់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋាន​ពន្ធ​ដារ និងមានសកម្មភាពធ្វើអាជីវកម្មសម្រាប់រយៈពេល៤ខែ កន្លងរួចមកហើយ។ ក៏ប៉ុន្តែមកទល់បច្ចុប្បន្ននេះ ស្ថានភាពវិស័យទេសចរណ៍ និងអាកាសចរណ៍ ដែលរងឥទ្ធិពលកូវីដ១៩ នៅមិនទាន់វិលមករកភាពប្រសើរឡើងវិញនៅឡើយ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ