ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើរដ្ឋត្រូវជួយជនក្រីក្រ និងអ្នករងគ្រោះដោយសារកូវីដ១៩ តាមរបៀបណា?

សំឡេង ១១:២២
ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​តាមការ​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី ​នៅថ្ងៃ​ម្សិលមិញ បាន​ចេញ​លិខិត​ជូន​ដំណឹង​ទៅ​ប្រធាន​ក្រុម​ការងារ​ចុះ​មូល​ដ្ឋាន​រាជធានី ខេត្ត ឲ្យ​ពន្លឿនបញ្ចប់​ការ​ស្រង់​ស្ថិ​តិ​ពលរដ្ឋ​ក្រី​ក្រ និង​អ្នក​រងគ្រោះ​ដោយ​សារ​ជំងឺ​កូវីដ១៩​នៅ​ដំណាច់​ខែ​នេះ​ សម្រាប់តំបន់ជនបទ ។ ចំណែក​តំបន់​ប្រជុំជន​ត្រូវ​បញ្ចប់​ការ​ស្រង់​ស្ថិតិ​នៅដំណាច់​ខែមិថុនា​ខាងមុខ។ ចំណាត់ការ​នេះ​ត្រូវបាន​ស្វាគមន៍​ពីក្រុម​អ្នក​តាម​ដាន​សង្គម​នៅក្រៅ​រដ្ឋា​ភិបាល ប៉ុន្តែ​ពួកគេ​ចង់​ឃើញ​ការ​ស្រង់​ស្ថិតិ​ជនក្រីក្រ និង​អ្នក​រងគ្រោះ​ដោយ​កូវីដ១៩​នោះ ធ្វើ​ឡើង​ដោយ​មាន​តម្លាភាព និង​ឆាប់​រហ័ស។