អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក យាង សុធារិន្ទ៖ សិទ្ធិសេរីភាពរបស់លោកត្រូវបានរួមតូច ដោយសារភាពយឺតយ៉ាវរបស់តុលាការ

សំឡេង ១១:២៥
លោក យាង សុធារិន្ទ ឬហៅថា យាង សុជាមត្តា
លោក យាង សុធារិន្ទ ឬហៅថា យាង សុជាមត្តា © សហការី
ដោយ៖ វ៉ា សំណព្វ
១៦ នាទី

តុលាការ​កំពូល កាល​ពី​ថ្ងៃទី ២៧ ឧសភា បាន​សម្រេច​ប្រគល់​នូវ​អត្ត​សញ្ញាណ​ប័ណ្ណ​ដល់​លោក អ៊ួន ឈិន វិញ ប៉ុន្តែ​បាន​បដិសេធ​ក្នុង​ការ​ប្រគល់​នូវ​លិខិត​ឆ្លង​ដែន​ដល់​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី ទាំង​ពីរ​រូប ដោយ​សំអាង​ថា ដើម្បី​បង្កា​ការ​ចាក​ចេញ​របស់​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីររូប​នេះ ពី​ប្រទេស​កម្ពុជា​។ លោក យាង សុធារិន្ទ ឬហៅថា យាង សុជាមត្តា អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី ដែល​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​រាត្រី​នេះ បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​តុលា​ការ ប៉ុន្តែ​បាន​អំពាវ​នាវ​ឲ្យ​តុលាការ​ពន្លឿន​នីតិ​វិធី​នៅ​ក្នុង​សំណុំ​រឿង​របស់​លោក​ឲ្យ​បាន​ឆាប់​។ បើ​តាម​លោក យាង សុធារិន្ទ សិទ្ធិ​សេរីភាព​របស់​លោក​ត្រូវ​បាន​រួម​តូច ដោយ​សារ​ភាព​យឺត​យ៉ាវ​របស់​តុលា​ការ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ