បទយកការណ៍

កូវីដ១៩ធ្វើឲ្យកម្មករសិប្បកម្មតូចមួយនៅជាយក្រុងភ្នំពេញបាត់បង់ការងារទំាងអស់

សំឡេង ០៧:២៣
កម្មករសិប្បកម្មតូចមួយនៅជាយក្រុងភ្នំពេញបាត់បង់ការងារទាំងអស់ ដោយសារវត្តមានកូវីដ១៩
កម្មករសិប្បកម្មតូចមួយនៅជាយក្រុងភ្នំពេញបាត់បង់ការងារទាំងអស់ ដោយសារវត្តមានកូវីដ១៩ © សហការី

មាន​ការ​លើក​ឡើង​ថា ពលរដ្ឋ​ជា​ច្រើន​បាន​រង​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​ដោយ​សារ​កូវីដ​១៩ ដែល​ជា​បញ្ហា​សកល។ អ្នក​ខ្លះ​បាត់​បង់​ការងារ​ទំាង​ស្រុង អ្នក​ខ្លះ​លក់​ដូរ​មិន​ដាច់ អ្នក​ខ្លះ​ត្រូវ​ធ្វើ​ការ​មិន​ពេញ​ម៉ោង។ នៅ​ជាយ​ក្រុង​ភ្នំពេញ​មាន​សិល្បកម្ម​តូច​មួយ​ដែល​ផលិត​កូន​ឡាន​សម្រាប់ក្មេងៗ​ជិះ​លេង​។ តំាង​ពី​មាន​វត្តមាន​កូវីដ​១៩​មក កម្មករ​នៅ​ទីនោះ​បាន​បាត់​បង់​ការងារ​ទំាង​អស់​គ្នា​។