កូវីដ១៩៖ តើធ្វើឲ្យប៉ះពាល់អ្វីខ្លះដល់សិទ្ធិកុមារក្នុងការទទួលបានការអប់រំ?

សំឡេង ១៣:០៤
ប្រជាជនកម្ពុជាគ្រប់ៗរូបត្រូវការពារខ្លួនពីវីរុសកូវីដ១៩ (រូបភាពទូទៅ)
ប្រជាជនកម្ពុជាគ្រប់ៗរូបត្រូវការពារខ្លួនពីវីរុសកូវីដ១៩ (រូបភាពទូទៅ) REUTERS - STRINGER

ថ្ងៃទី១​មិថុនា​នេះ​គឺជា ទិវា​កុមារ​អន្តរជាតិ​ខួប​លើក​ទី៧១ តែ​ដោយ​សារ​កូវីដ១៩​ កុមារ​នៅ​កម្ពុជា​ក៏​ដូច​ជានៅ​លើ​ពិភព​លោក​ មិន​បាន​ធ្វើ​ពិធី​អបអរ​អ្វី​ជា​ធំដុំ​ដូច​រាល់​ឆ្នាំ​ឡើយ ខណៈ​កម្ពុជា​បាន​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​នៃ​ទិវា​នេះ​ផង​ដែរ​។ មិន​ត្រឹម​អស់​ថ្ងៃ​ឈប់​សម្រាក​ប៉ុណ្ណោះ​ទេ តែ​សាលា​រៀន​ទូទាំង​ប្រទេស​ក៏​ត្រូវ​បិទ​ទ្វារ​ច្រើន​ខែ​មក​ហើយ​ដែរ ខណៈ​កន្លែង​លេង​កំសាន្ត​របស់​កុមារ​ក៏​ត្រូវ​ផ្អាក​សកម្មភាព​ភាគ​ច្រើន។ បញ្ហា​នេះ​ត្រូវ​បាន​ចោទ​ឡើង​ថា តើ​កុមារ​នៅ​កម្ពុជា​ទទួល​រង​ផលប៉ះពាល់​អ្វី​ខ្លះ​ពី​ជំងឺ​កូវីដ១៩ ជា​ពិសេស​ទាក់​ទង​នឹង​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​?