អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន បដិសេធវត្តមានមូលដ្ឋានទ័ពបរទេស ព្រមទាំងស្វាគមន៍ជំនួយ ការចូលចត និងធ្វើសមយុទ្ធយោធារួមពីគ្រប់នាវាយោធាបរទេស

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB
ដោយ៖ ញឹម សុផល
1 នាទី

នៅក្នុងពិធីចុះពិនិត្យមើលវឌ្ឍនភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុ នាថ្ងៃចន្ទ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថាមិនមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសកម្ពុជាទេ។ នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស នៅខេត្តព្រះសីហនុ ជាច្រើននាក់ លោក ហ៊ុន សែន ឲ្យដឹងថា ប៉ុន្មានសប្តាហ៍កន្លងទៅនេះ មានការបញ្ចេញសារពីស្ថានទូតមួយ ដែលលោកមិនបញ្ចេញឈ្មោះ មន្ត្រីជាន់ខ្ពស់របស់លោកថាកម្ពុជាបានអនុញ្ញាតឲ្យកំពង់ផែយោធារាម ទៅឲ្យចិនប្រើប្រាស់ផ្តាច់មុខ។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា កម្ពុជាមិនមានគោលការណ៍ណាមួយផ្តល់ឲ្យបរទេសប្រើប្រាស់មូលដ្ឋានយោធានៅលើទឹកដីរបស់ខ្លួនទេ ផ្ទុយទៅវិញលោកស្វាគមន៍គ្រប់ប្រទេសទាំងអស់ដែលចង់ផ្តល់ជំនួយសាងសង់ទីតាំងលំហរសមុទ្រ ដែលកំណត់ធ្វើនៅទីតាំងថ្មី។ លើសពីនេះលោក ហ៊ុន សែន ក៏បានស្វាគមន៍ដែរ ការចូលសុំចត និងធ្វើសមយុទ្ធជើងទឹកពីនាវាយោធាចំរុះជាតិសាសន៍នៅកំពង់ផែជើងទឹករាម។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ