អ្នកឃ្លាំមើល៖ ការថយចុះគ្រោះថ្នាក់ចរាចរណ៍ក្នុងខែឧសភា មានភាពចម្រូងចម្រាស់
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:៥៣
ក្នុងរយៈពេល១ខែដំបូងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើឲ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះ ៣៧% អ្នកស្លាប់ថយចុះ២៧% និងអ្នករបួសថយចុះ៣២%។ លទ្ធផលនេះត្រូវបានសមត្ថកិច្ចចាត់ទុកថាជាជោគជ័យនៃការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ខណៈមានការផាកពិន័យធ្ងន់ធ្ងរលើអ្នកបើកបរល្មើសច្បាប់។ ប៉ុន្តែអ្នកធ្វើការខាងសុវត្ថិភាពចរាចរណ៍ និងអ្នកឃ្លាំមើលបញ្ហាសង្គម ចាត់ទុកការថយចុះចំនួនគ្រោះថ្នាក់ចរាចរណ៍នេះគឺមានមូលហេតុផ្សេងទៀត។