អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

បណ្ឌិត ប៉ា ចន្ទរឿន៖«បើមិនធ្វើសកម្មភាពលើកកម្ពស់លទ្ធិប្រជាធិបតេយ្យទេ នោះស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជានឹងមិនរីកចំរើនដូចអ្វីដែលប្រជាជនចង់បាននោះទេ»

សំឡេង ១២:១៨
លោក ប៉ា ចន្ទរឿន
លោក ប៉ា ចន្ទរឿន @RFI
ដោយ៖ ញឹម សុផល

«វិទ្យា​ស្ថាន​ប្រជា​ធិប​តេយ្យ​កម្ពុជា» ដែល​មាន​ច្បាប់​អនុញ្ញាត​កាល​ពី​ខែធ្នូ ឆ្នាំ២០១៩​កន្លង​ទៅ នឹង​ត្រូវ​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ការងារ និង​សកម្មភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ បន្ទាប់​ពី​មាន​ការ​ពន្យា​ពេល ដោយ​សារ​តែ​ការ​ផ្ទុះ​នៃ​មេរោគ​កូវីដ​១៩​។ វិទ្យាស្ថាន​ប្រជា​ធិប​តេយ្យ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​បញ្ញវន្ត​មួយ​ក្រុម ដែល​ក្នុង​នោះ​មាន​សាស្ត្រចារ្យ អ្នក​វិភាគ​នយោ​បាយ និង​សង្គម មេដឹកនាំ​សង្គម​ស៊ីវិល​ជា​ដើម​។ លោក​បណ្ឌិត ប៉ា ចន្ទរឿន ប្រធាន​វិទ្យា​ស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា ចក្ខុ​វិស័យ​របស់​វិទ្យា​ស្ថាន​នេះ គឺជា​ការ​ចូល​រួម​លើក​កម្ពស់ និង​ពង្រឹង​លិទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ