អានតួអត្ថបទ
បទយកការណ៍

កូវីដ១៩៖ សារមន្ទីរនៅកម្ពុជាត្រូវបានបើកដំណើរការឡើងវិញតែមិនសូវមានភ្ញៀវទៅទស្សនាដូចមុន

សំឡេង ០៨:០១
សារមន្ទីរជាតិក្នុងទីក្រុងភ្នំពេញ (រូបភាពតំណាង)
សារមន្ទីរជាតិក្នុងទីក្រុងភ្នំពេញ (រូបភាពតំណាង) Getty Images - tbradford
ដោយ៖ អ៊ឹង ប៊ុនថន

សារមន្ទីរនៅកម្ពុជា​ត្រូវបាន​បើក​ដំណើរការឡើងវិញ​កាលពី​ថ្ងៃទី១មិថុនា បន្ទាប់ពីបាន​បិទ​ទ្វារជាង២ខែ ពោល​តាំងពីពាក់កណ្តាលខែមីនា នៅគ្រាដែលជំងឺកូវីដ១៩​កំពុង​ផ្ទុះឡើងខ្លាំងនៅកម្ពុជា។ តាម​រយៈ​ការ​ចុះ​ទៅ​សង្កេត​ផ្ទាល់​និងការជួបសម្ភាសមន្ត្រី​រដ្ឋបាល​​នៅសារមន្ទីរជាតិ​ នៅទីក្រុង​ភ្នំពេញ នៅថ្ងៃទី៣មិថុនា គឺ៣ថ្ងៃនៃការ​បើ​ក​ដំណើរ​ការ​ឡើងវិញ​ សារមន្ទីរជាតិនេះ គឺមិនសូវមាន​ភ្ញៀវ​ទេសចរណ៍​ចូល​ទៅ​ទស្សនាច្រើន​ដូចពេលមុននោះទេ។ ការមិនសូវមានភ្ញៀវទេសចរណ៍នេះ បានធ្វើឲ្យ​ប៉ះពាល់​ដល់​ចំណូលប្រចាំ​ថ្ងៃ​របស់​អ្នកប្រកបមុខ​របរ​រត់​រឺម៉កកង់៣ខ្មែរ ដែលឈរជើងនៅក្បែ​រ​​សារមន្ទីរជាតិផងដែរ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ