រចនាសម្ព័ន្ធមន្ទីរសុខាភិបាល ត្រូវផ្ទេរទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត រាជធានី
ចុះផ្សាយនៅថ្ងៃ៖
ចាប់ពីឆ្នាំ២០២០នេះតទៅ រចនាសម្ព័ន្ធនៃមន្ទីរសុខាភិបាលខេត្ត រាជធានីបច្ចុប្បន្ន ត្រូវបានផ្ទេរទៅឲ្យស្ថិតក្រោមរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ខេត្ត។ នេះបើតាមអនុក្រឹត្យលេខ១៩៩ ដែលបានចុះកាលបរិច្ឆេទ កាលពីខែធ្នូឆ្នាំ២០១៩។ ការផ្ទេការគ្រប់គ្រងបែបវិមជ្ឈការពីក្រសួងសុខាភិបាល ទៅឲ្យខេត្ត រាជធានី គ្រប់គ្រងដោយផ្ទាល់នៅពេលនេះ ធ្វើឲ្យមន្ទីរពេទ្យបង្អែកខេត្តចំនួន២៥ ការរិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន១០៣ មន្ទីរពេទ្យបង្អែកស្រុក ក្រុងចំនួន៩២ មណ្ឌលសុខភាពចំនួន១២២១ និងប៉ុស្តិ៍សុខភាពចំនួន១២៧ ក៏ត្រូវបានផ្ទេរទៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត រាជធានីផងដែរ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានផ្ទេរបុគ្គលិកចំនួន ២០១២៤នាក់ ក្នុងនោះមានគ្រូពេទ្យចំនួនជាង ១៧ ០០០នាក់ បុគ្គលិករដ្ឋបាលជិត៣ពាន់នាក់ និងបុគ្គលិកជាប់កិច្ចសន្យាចំនួនជិត៣ពាន់ដែរ។ ដោយឡែកថវិកាចំនួន១៦៦,៥លានដុល្លារ ក៏ត្រូវបានផ្ទេរទៅកាន់រដ្ឋបាលខេត្ត រាជធានីដូចគ្នាដែរ។ នៅក្នុង ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត នាព្រឹកថ្ងៃពុធនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា៖
សូមស្ដាប់ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស ខេង៖
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ