កូវីដ១៩៖ ជំនួបលើកទី១រវាងអ្នកសារព័ត៌មាន និងអ្នកជំនាញរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

សំឡេង ០៧:២១
សកម្មភាពក្នុងមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ
សកម្មភាពក្នុងមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ © សហការី

ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​ជំងឺ​កូវីដ១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី២៧​ មករា​ ២០២០​ ដែល​កើត​ឡើង​លើ​បុរស​ជន​ជាតិ​ចិន​ម្នាក់​។ ចាប់​តាំង​ពី​ពេល​នោះ​មក ករណី​កូវីដ​១៩ ចាប់​ផ្តើម​កើន​ឡើង រហូត​ដល់​មាន​អ្នក​ឆ្លង​សរុប​ចំនួន​១២៥​នាក់​ ប៉ុន្តែ​បច្ចុប្បន្ន​មាន​តែ​២នាក់​ប៉ុណ្ណោះ បន្ត​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ហើយ​មាន​អ្នក​ជា​សះ​ស្បើយ​សរុប​មាន​ចំនួន​១២៣​នាក់​។ ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩ វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​ក្លាយ​ជា​កន្លែង​វិភាគ​រក​វីរុស ដែល​មាន​ស្តង់​ដារ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។  ក្នុង​ជំនួប​លើក​ទី១​រវាង​អ្នក​សារ​ព័ត៌មាន និង​អ្នក​ជំនាញ​របស់​វិទ្យា​ស្ថាន​នេះ អ្នក​ជំនាញ​បាន​លើក​ឡើង​ពី​សកម្មភាព​របស់​ប៉ាស្ទ័រ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​។