តើការធ្វើវិមជ្ឈការសុខាភិបាលទៅថ្នាក់មូលដ្ឋាន នឹងជួយឲ្យវិស័យសុខាភិបាលខ្មែរកាន់តែប្រសើរឡើងទេ?

សំឡេង ១១:៣៣
ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet

កាល​ពី​ថ្ងៃ​ពុធ ក្រសួង​មហា​ផ្ទៃ បាន​ប្រកាស​ផ្ទេរ​ប្រតិ​បត្តិ​ការ​នៃ​សេវា​សុខ​ភាព ពី​ក្រសួង​សុខា​ភិបាល ដែល​ជា​អំណាច​កណ្តាល​ទៅ​មូល​ដ្ឋាន​តាម​រយៈ​គោល​នយោ​បាយ​វិមជ្ឈ​ការ និង​វិស​ហមជ្ឈ​ការ ដោយ​ដាក់​ឲ្យ​មន្ទីរ​សុខា​ភិបាល​រាជ​ធានី ខេត្ត​ទាំង​២៥ ដែល​ពី​មុន​គ្រប់​គ្រង​ដោយ​ក្រសួង​សុខា​ភិបាល ទៅ​ឲ្យ​រដ្ឋ​បាល​រាជ​ធានី ខេត្ត ជា​អ្នក​គ្រប់​គ្រង​ដោយ​ផ្ទាល់​វិញ​។ ជុំវិញ​ការ​ផ្ទេរ​មន្ទីរ​សុខា​ភិបាល និង​សេវា​សុខា​ភិបាល​ទាំង​អស់​ទៅ​ឲ្យ​ខេត្ត រាជ​ធានី មើល​ការ​ខុស​ត្រូវ​ដូច្នេះ ត្រូវ​បាន​ចោទ​សួរ​ផង​ដែរ​ពី​ប្រសិទ្ធ​ភាព និង​ចំណុច​ខ្វះខាត​នានា​ដែល​នឹង​អាច​កើត​មាន​ឡើង នៅ​ក្នុង​អន្តរ​កាល​ដំបូង​។