អ្នកជំនាញ៖ កូវីដ១៩ ក៏ធ្វើឲ្យប៉ះទង្គិច​ដល់​ផ្លូវចិត្ត​របស់​មនុស្ស​ធ្ងន់ធ្ងរ​ដែរ​

សំឡេង ០៨:១៣
កម្មវិធីផ្តល់ប្រឹក្សាយោបល់គាំទ្រផ្លូវចិត្ត តាមរយៈការផ្ញើសារ ឬទូរស័ព្ទទៅកាន់អ្នកជំនាញផ្នែកជំងឺផ្លូវចិត្ត របស់អង្គការ TPO
កម្មវិធីផ្តល់ប្រឹក្សាយោបល់គាំទ្រផ្លូវចិត្ត តាមរយៈការផ្ញើសារ ឬទូរស័ព្ទទៅកាន់អ្នកជំនាញផ្នែកជំងឺផ្លូវចិត្ត របស់អង្គការ TPO © សហការី

ជំងឺកូវីដ១៩ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាងកាយ ឬ​អាយុជីវិត​របស់​មនុស្ស​នោះ​ទេ ប៉ុន្តែ​វា​ក៏​បង្ក​ឲ្យ​មនុស្សមាន​ជំងឺ​ផ្លូវ​ចិត្ត​ដ៏ធ្ងន់ធ្ងរ​មួយ​ដែរ។ ឆ្លើយ​តប​ទៅ​នឹង​ផលប៉ះ​ពាល់​នេះ​ អង្គការ​ចិត្ត​សង្គម​និង​អន្តរវប្បធម៌​កម្ពុជា  TPO បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​មួយ​ដោយ​ផ្តល់​ប្រឹក្សា​យោបល់​គាំទ្រ​ផ្លូវចិត្ត ​តាម​រយៈការ​ផ្ញើសារ ឬ​ទូរស័ព្ទ​ទៅកាន់​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ផ្លូវចិត្ត។ លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា  ឯកទេស​ជំងឺ​ផ្លូវ​ចិត្ត​និង​ជា​នាយក​ប្រតិបត្តិអង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌​កម្ពុជា បាន​លើក​ឡើង​ថា ចាប់​តាំង​ពី​បើក​កម្ម​វិធី​នេះ​មក មាន​អ្នក​សុំ​ប្រឹក្សាយោបល់​គាំទ្រ​ផ្លូវ​ចិត្ត​ប្រមាណ​ជា​៣០០នាក់​រួច​មក​ហើយ។