កម្ពុជា គ្រោះធម្មជាតិ

៥ខែដើមឆ្នាំ២០២០៖ គ្រោះ​មហន្តរាយធម្មជាតិ​បាន​សម្លាប់​ពលរដ្ឋខ្មែរ​ចំនួន​ជិត​២០នាក់ និង១១នាក់រងរបួស

គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះពលរដ្ឋ
គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះពលរដ្ឋ © សហការី

ក្នុង​រយៈពេល​៥ខែ​ដើម​ឆ្នាំ​២០២០​នេះ គ្រោះ​មហន្តរាយ​ដោយ​រន្ទះបាញ់​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៥នាក់ និង​របួស​១១នាក់​។ បន្ថែម​លើ​នេះ រន្ទះបាញ់​ក៏​បាន​សម្លាប់​គោក្របី​របស់​ប្រជាពលរដ្ឋ​ចំនួន​២១​ក្បាល​ផង​ដែរ​។ រន្ទះបាញ់​ហាក់​បាន​កើត​ឡើង​ច្រើន​នៅ​ក្នុង​ខែ​ឧសភា​កន្លង​ទៅ​នេះ​។ យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា​ ក្រៅ​ពី​រន្ទះបាញ់ ខ្យល់​កន្ត្រាក់​ក៏​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​៣នាក់​ស្លាប់ និង​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណជា​ជិត​៤​ពាន់​ខ្នង​ផង​ដែរ​។ លោក ឃុន សុខា អ្នកនាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ខេត្ត​ដែល​រង​គ្រោះខ្លាំង​ជាង​គេ គឺ​ខេត្ត​បន្ទាយ​មានជ័យ បាត់ដំបង ឧត្តរមានជ័យ កំពង់ស្ពឺ កណ្តាល និងខេត្តកំពង់ចាម​ជា​ដើម។