លោក អាត់ ធន់៖ សហជីព​គាំទ្រ​សំណើ​ឲ្យពន្យាការ​អនុវត្តន៍​វិធានការ​ព្យួរប្រព័ន្ធ​អនុគ្រោះពន្ធ EBA ១២ខែទៀត

សំឡេង ១០:២៤
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) និង​ជា​ប្រធានសហភាពការងារកម្ពុជា(CLC) ក្នុង​ពេល​ផ្តល់​បទសម្ភាស​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​ថ្ងៃទី​ ១២ ​ខែធ្នូ​ ឆ្នាំ២០១៦​។​
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) និង​ជា​ប្រធានសហភាពការងារកម្ពុជា(CLC) ក្នុង​ពេល​ផ្តល់​បទសម្ភាស​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​ថ្ងៃទី​ ១២ ​ខែធ្នូ​ ឆ្នាំ២០១៦​។​ @Va Somnob

ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ នៅ​រាត្រីនេះ គឺ​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ លោក អាត់ ធន់ បាន​លើក​ឡើង​ថា សហជីព​គាំទ្រ​សំណើ​របស់សមាគម​រោងចក្រ​កាត់ដេរ និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ដែល​ស្នើ​សុំ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ពន្យាពេល​១២​ខែ លើ​ការ​អនុវត្តវិធាន​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ពី​កម្ពុជា​។ បើ​តាម​លោក អាត់ ធន់ វិបត្តិ​កូវីដ១៩ គឺ​ជា​រឿង​មួយ ប៉ុន្តែ​វិធាន​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​សីហា​ខាង​មុខ​នេះ គឺ​ជា​ក្តី​ព្រួយ​បារម្ភ​មួយ​ទៀត ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កាត់​ដេរ ​និង​ដេរស្បែក​ជើង​នៅ​កម្ពុជា​។