កម្ពុជា សង្គម

បុគ្គលិក ណាហ្គាវើលដ៍ ផ្តិតមេដៃស្នើសុំឲ្យថៅកែជួយឧបត្ថម្ភពួកគេបន្តក្នុងសម័យកូវីដ

អគារកាស៊ីណូ ណាហ្គាវើលដ៍
អគារកាស៊ីណូ ណាហ្គាវើលដ៍ © NagaWorld

បុគ្គលិកនិយោជិត កម្មករ ដែលបំរើការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងតែស្វះស្វែងប្រមូលស្នាមមេដៃ ដើម្បីស្នើទៅកាន់ក្រុមហ៊ុនដែលមានអាជីវកម្មកាស៊ីណូដ៏ធំផ្តាច់មុខនៅភ្នំពេញមួយនេះ ជួយឧបត្ថម្ភដល់បុគ្គលិករបស់ខ្លួន បន្ថែមទៀត ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគេ នៅក្នុងអំឡុងកូវីដ១៩នេះ។ កញ្ញា ឈឹម ស៊ីថរ ​​ប្រ​ធា​ន​ស​ហជី​ព​ប្រចាំ​ក្រុមហ៊ុន ណាហ្គា វើល​ដ៍ បានលើកឡើងថា ពេលនេះ បុគ្គលិក កម្មករ ចំនួនជា៣ពាន់នាក់ហើយ បានផ្តិតមេដៃគាំទ្រ ហើយពួកគេនឹងផ្ញើឯកសារនេះទៅអ្នកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ក្នុងពេលខាងមុខនេះ ដោយដាក់ជម្រើសចំនួន៣ ឲ្យនិយោជកផ្តល់លទ្ធភាពឧបត្ថម្ភ។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ ការលើកឡើងរបស់កញ្ញា ឈឹម ស៊ីថរ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI