GMACទាត់ចោលការចុះផ្សាយកាសែតជប៉ុន និងថា មិនទាន់ទទួលបានការឆ្លើយតបពីអឺរ៉ុបរឿងស្នើពន្យារការព្យួរEBA
ចុះផ្សាយនៅថ្ងៃ៖
លោកកាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)នៅព្រឹកថ្ងៃចន្ទនេះ បានទាត់ចោលការចុះផ្សាយរបស់កាសែត Nikkei Asian Review របស់ជប៉ុនដែលបានសរសេរថា គណៈកម្មការអឺរ៉ុបនឹងមិនព្រមផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនក្នុងការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះEBAពីកម្ពុជាឡើយ។ សម្រាប់លោកកាំង ម៉ូនីកា ការចុះផ្សាយរបស់កាសែតជប៉ុននេះ គឺមិនមានព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយធ្វើការសន្និដ្ឋានដោយខ្លួនឯងតែម្តង ដែលមិនអាចទទួលយកបានឡើយ។ ជាមួយគ្នានេះ លោកកាំង ម៉ូនីកា បានគូសបញ្ជាក់ថា ការឆ្លើយណាមួយរបស់គណៈអឺរ៉ុប គឺទាល់តែធ្វើដោយផ្ទាល់ទើបអាចយកជាការបាន ហើយមកដល់ពេលនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)មិនទាន់ទទួលបានការឆ្លើយតបផ្លូវណាមួយនៅឡើយទេ។
សូមស្ដាប់ប្រសាសន៍របស់ លោកកាំង ម៉ូនីកា៖
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមិថុនាកន្លងទៅ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) សមាគមស្បែកជើងកម្ពុជា (CFA) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) បានរួមគ្នាធ្វើសំណើទៅកាន់គណៈកម្មការអឺរ៉ុប ដើម្បីស្នើសុំពន្យារពេល១២ ខែក្នុងការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះEBAពីកម្ពុជា។ ការស្នើសុំនេះ គឺដើម្បីជួយសង្រ្គោះដល់ដំណើរការរោងចក្រ និង ការងាររបស់កម្មករ កម្មការីនីខ្មែរដែលបានរងគ្រោះដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ