លោកស្រី ភឿង សកុណា៖ យើងលំបាកទប់ស្កាត់បទចម្រៀងដែលប៉ះពាល់វប្បធម៌ខ្មែរដោយសារអ្នកធ្វើនៅក្រៅប្រទេស

សំឡេង ១១:៣៣
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ © Internet

នៅថ្ងៃនេះមានការផ្ទុះឡើង ការរិះគន់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ខណៈមានការ​ផ្សព្វ​ផ្សាយ​បទ​ចម្រៀង​ថ្មី​មួយទៀតដែលធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ខ្មែរ។ ជាការ​កត់​សំគាល់ ការចេញផ្សាយបទ​ចម្រៀង​ថ្មីនេះ គឺ​មាន​រយៈពេល​ជាង​១ខែប៉ុណ្ណោះក្រោយ​ពី​ក្រសួង​វប្បធម៌​បានចេញ​សេចក្តី​ណែនាំ​ឲ្យទប់​ស្កាត់​ការ​ចែករំលែកឬផ្សព្វផ្សាយវីដេអូ សំឡេង និងចម្រៀង​ ​ដែល​ប៉ះពាល់​វប្បធម៌​ខ្មែរ។ លោក​ស្រី ភឿង សកុណា ជាភ្ញៀវប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​​នៅរាត្រីនេះ​បាន​ត្អូញត្អែរ​ពីភាពលំបាក​ក្នុង​ការទប់​ស្កាត់​ការ​ផ្សព្វផ្សាយ​បទ​ចម្រៀង​មួយចំនួន​ដែល​ធ្វើ​ប៉ះពាល់​វប្បធម៌ខ្មែរ​នេះ​ ដោយសារ​អ្នកដែល​ធ្វើ​នៅក្រៅប្រទេស។