អ្នកស្រី លឹម សុភាព កសិករគំរូទទួលបានប្រាក់១០ទៅ២០ម៉ឺនរៀលក្នុង១ថ្ងៃ ពីបន្លែទំពាំងបារំាង

សំឡេង ០៧:៣៦
អ្នកស្រី លឹម សុភាព ជាកសិករដំាបន្លែទំពាំងបារំាងម្នាក់នៅខេត្តប៉ៃលិន
អ្នកស្រី លឹម សុភាព ជាកសិករដំាបន្លែទំពាំងបារំាងម្នាក់នៅខេត្តប៉ៃលិន © សហការី

អ្នកស្រីលឹម សុភាព ជាកសិករដំាបន្លែទំពាំងបារំាងម្នាក់នៅខេត្តប៉ៃលិន គាត់កំពុងកាក់កបនៅក្នុងការដំាដុះបន្លែខាងលើនេះ ខណៈដែលកសិករជាច្រើនមិនចង់ដំាបន្លែ។ បន្លែលក់ទីផ្សារកម្ពុជាសព្វថ្ងៃបាននាំចូលពីប្រទេសជិតខាង។ ជាប់ឈ្មោះជាកសិករគំរូបផង អ្នកស្រី សុភាពដែលរស់នៅ ជាប់ព្រំដែនថៃ បានដាំបន្លែទំពាំងបារំាងលើដីតិចតួចប៉ុណ្ណោះ តែគាត់អាចរកចំណូលបានពី១០ទៅ២០ម៉ឺនរៀលក្នុងមួយថ្ងៃ។