កម្ពុជា សង្គម

អភិបាលខេត្តកោះកុងបញ្ជាក់ជាថ្មីថា ព្រលានយន្តហោះនៅតំបន់តារាសាគរមិនបំរើឲ្យវិស័យយោធាទេ

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង © Internet

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី«វឌ្ឍនភាពខេត្តកោះកុង» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅទីក្រុងភ្នំពេញ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងបញ្ជាក់ជាថ្មីថា ព្រលានយន្តហោះដែលបានធ្វើការសាងសង់នៅតំបន់តារាសាគរនៃខេត្តកោះកុង មិនមែនជាកន្លែងបំរើឲ្យវិស័យយោធានោះទេ។ លោកស្រីអភិបាលខេត្ត បញ្ជាក់ថា ព្រលានយន្តហោះពេលនេះ បានសម្រេចប្រហែលពី៥០ទៅ៦០%ហើយ ក្នុងគោលដៅបំរើឲ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់ការលើកឡើងរបស់ លោកស្រី មិថុនា ភូថង៖

សូមបញ្ជាក់ថាកន្លងមកព្រលានយន្តហោះ នៅតំបន់តារាសាគរនៃខេត្តកោះកុង ត្រូវបានសង្ស័យថាជាតំបន់មូលដ្ឋានទ័ព ដែលកសាងឡើងដោយប្រទេសចិន។ ក៏ប៉ុន្តែទាំងប្រមុខរដ្ឋាភិបាលកម្ពុជា ទាំងមន្ត្រីជាន់ខ្ពស់កងទ័ពកម្ពុជាបានធ្វើការបដិសេធជាច្រើនលើកមកហើយចំពោះការចោទប្រកាន់នានាថាតំបន់នោះជាប់ពាក់ព័ន្ធទៅនឹងវិស័យកងទ័ព។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI