លោក សឺន ជុំជួន៖ រយៈពេលចុងក្រោយនេះ អាជ្ញាធរវៀតណាមបានបង្កអរិភាពច្រើនដល់ពលរដ្ឋខ្មែរកម្ពុជាក្រោម

សំឡេង ១២:៣៤
លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម
លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម © សហការី

សមាគមខ្មែរកម្ពុជាក្រោមនៅថ្ងៃទី ១១ មិថុនានេះបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានទាមទារឲ្យអាជ្ញាធរវៀតណាមដោះលែងយុវជនម្នាក់ឈ្មោះ ហ្វិន វ៉ាន់ឌាប ដែលត្រូវបានអាជ្ញាធរវៀតណាមនៅក្នុងឃុំប៉ប្រក់ បានសម្រុកចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ កាលពីយប់ថ្ងៃទី ០៧ មិថុនា ដោយគ្មានដីកានោះឡើយ។ លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ បានចាត់ទុកការចាប់ខ្លួនយុវជន ហ្វិន វ៉ាន់ឌាប គឺជាការរំលោភសិទ្ធិមនុស្ស ហើយគ្រោងនឹងធ្វើបាតុកម្មមួយនៅមុខស្ថានទូតវៀតណាមប្រចាំនៅភ្នំពេញ ប្រសិនបើអាជ្ញាធរវៀតណាម មិនដោះលែងយុវជនរូបនោះ។