អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកវិភាគនិងអ្នកសិទ្ធិមនុស្ស៖ កម្ពុជាត្រូវស៊ើបអង្កេតករណីបាត់ខ្លួនសកម្មជនថៃឱ្យច្បាស់ដើម្បីលាងជម្រះការសង្ស័យនានា

សំឡេង ១១:៣១
លោក វ៉ាន់ឆាឡឺម ស័ក្តិសិទ្ធ
លោក វ៉ាន់ឆាឡឺម ស័ក្តិសិទ្ធ © Internet
ដោយ៖ វណ្ណ សុគន្ធា
១៧ នាទី

គិត​មក​ដល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​មាន​តម្រុយ​ណា​មួយ​នៃ​ការ​បាត់​ខ្លួន​សកម្ម​ជន​ប្រជា​ធិប​តេយ្យ​ថៃ លោក​វ៉ាន់ឆាលឺម សាត់​ស័ក្តិ​សិទ្ធ នៅ​ឡើយ​ទេ ខណៈ​ដែល​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ កំពុង​តែ​បន្ត​ធ្វើ​។ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ផ្តើម​បើក​ការ​ស៊ើប​អង្កេត​ករណី​បាត់​ខ្លួន​នេះ បន្ទាប់​ពី​មាន​កំណត់​ទូត​ស្នើ​សុំ​ពី​ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​។ អ្នក​វិភាគ​សង្គម និង​នយោ​បាយ និង អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ចាត់​ទុក​ករណី​បាត់​ខ្លួន​សកម្មជន​ប្រជា​ធិប​តេយ្យ​ថៃ​នេះ​ថា ជា​រឿង​រសើប​មួយ ព្រោះ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទាំង​នៅ​កម្ពុជា និង នៅ​ក្នុង​ប្រទេស​ថៃ។ ជាមួយ​គ្នា​នេះ ពួក​គេ​ក៏​បាន​អះអាង​ថា អាជ្ញាធរ​កម្ពុជា​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​នេះ​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​លាង​ជម្រះ​មន្ទិល​សង្ស័យ​ពី​មជ្ឈដ្ឋាន​នា​នា​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ