អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការយកថវិកាពីជនបរទេសចូលមកកម្ពុជា អាចជាឧបសគ្គដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងជំនួញដែរឬទេ?

សំឡេង ០៩:៤៦
ប្រជាជននៅព្រលានយន្តហោះភ្នំពេញ កំពុងពាក់សម្លៀកបំពាក់ការពារកូវីដ១៩ (រូបភាពឯកសារ)
ប្រជាជននៅព្រលានយន្តហោះភ្នំពេញ កំពុងពាក់សម្លៀកបំពាក់ការពារកូវីដ១៩ (រូបភាពឯកសារ) REUTERS - STRINGER
ដោយ៖ ញឹម សុផល

ប្រទេស​កម្ពុជា បាន​ចាប់​ផ្តើម​យក​ប្រាក់​ពី​ជន​បទរទេស ដែល​បាន​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា សម្រាប់​ការ​ធ្វើ​តេស្ត ការ​ធ្វើ​ចត្តា​ឡីស័ក និង​ការ​ព្យាបាល​ទាក់​ទង​ទៅ​នឹង​ជំងឺ​កូវីដ១៩​ហើយ​។ តាម​លិខិត​របស់​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី០៥ ខែមិថុនា មាន​ជន​បរទេស​ម្នាក់ ដែល​ចូល​មក​កម្ពុជា​ក្នុង​អំឡុង​ពេល​នេះ ត្រូវ​ចំណាយ​ថវិកា​យ៉ាង​ហោច​ណាស់ ចន្លោះ​ពី២០០​ទៅ៣០០ដុល្លារ​ដែរ​ក្នុង​មួយ​ថ្ងៃ​។ តើ​ចំណាត់​ការ​នេះ អាច​ជា​រនាំង​សម្រាប់​ជន​បរទេស ដែល​ចូល​មក​កម្ពុជា ក្នុង​គោលដៅ​ទេសចរណ៍ និង​ធ្វើ​ជំនួញ​ដែរ​ឬ​យ៉ាង​ណា​?

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ