លោក មាស សុខសេនសាន៖ «កំណើនសេដ្ឋកិច្ចកម្ពុជាអវិជ្ជមានពេលនេះ មិនមានអ្វីផ្អើលចលាចលទេ»

សំឡេង ១២:៤១
លោក មាស សុខសេនសាន អគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លោក មាស សុខសេនសាន អគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ @RFI

រដ្ឋា​ភិបាល​កម្ពុជា បាន​បង្ហាញ​នូវ​ការ​ព្យាករណ៍​សេដ្ឋ​កិច្ច​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០២០​នេះថា GDP របស់​កម្ពុជា​នឹង​មក​នៅ​ត្រឹម -១,៩% ហើយ​ឆ្នាំ​២០២១​ខាង​មុខ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ងើប​ឡើង​វិញ​នៅ​ក្នុង​រង្វង់ ៣,៥%។ ការ​ព្យាករណ៍​របស់​រដ្ឋា​ភិបាល​កម្ពុជា​នៅ​អំឡុង​ពេល​កូវីដ​១៩​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ធនាគារ​ពិភព​លោក (World Bank) ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ​(IMF) បាន​ព្យាករ ដោយ​ទំលាក់​កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​ភាគ​ច្រើន​ជា​កំណើន​អវិជ្ជ​មាន​។ លោក មាស សុខ​សេន​សាន អគ្គ​លេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថ្លែងថា កត្តា​ចំបងៗ ដែល​ទាញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​ធ្លាក់​ដល់​ចំណុច​អវិជ្ជ​មាន​គឺ កត្តា​ឧស្សាហ​កម្ម សេវាកម្ម និង​កសិកម្ម​។