អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

SpaceX បញ្ជូនអវកាសយានិក​ទៅ​ទីអវកាស​ជាលើកទីមួយ

សំឡេង ០៥:៤០
លោក អេឡុន មើស្ក៍ អបអរក្រោយ​ជោគជ័យ​នៃ​បេសកកម្ម​របស់ Space X ក្នុងការ​បញ្ជូន​អវកាសយានិក​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ ថ្ងៃទី៣០ ឧសភា ២០២០
លោក អេឡុន មើស្ក៍ អបអរក្រោយ​ជោគជ័យ​នៃ​បេសកកម្ម​របស់ Space X ក្នុងការ​បញ្ជូន​អវកាសយានិក​ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ ថ្ងៃទី៣០ ឧសភា ២០២០ REUTERS - STEVE NESIUS
ដោយ៖ សេង ឌីណា
១៣ នាទី

នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​​បេសកកម្ម​របស់​ Space X ដែល​ជា​ក្រុមហ៊ុន​ឯកជន ដើម្បី​បញ្ជូន​អវកាសយានិក​អាមេរិក ទៅកាន់​ស្ថានីយ៍អវកាស​អន្តរជាតិ។

ផ្សាយពាណិជ្ជកម្ម

បេសកកម្ម​បាញ់បង្ហោះយាន​ដឹក​អវកាសយានិក​ទៅកាន់​ស្ថានីយ៍អវកាសអន្តរជាតិ​នេះ ត្រូវ​បាន​គេ​គ្រោង​ធ្វើ នៅថ្ងៃ​ទី២៧​ឧសភា ក៏ប៉ុន្តែ ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល ហើយ​ដោយសារ​តែ​ការ​បាញ់​បង្ហោះ​នេះ​ចាំបាច់​ត្រូវ​ធ្វើឡើង នៅ​ក្នុង​ពេលវេលា​មួយ​ជាក់លាក់ ដើម្បី​ឲ្យ​ត្រូវ​នឹង​គន្លង​តារាវិថី​របស់​ស្ថានីយ៍​អវកាស​អន្តរជាតិ ដូច្នេះ ទើប​គេ​សម្រេច​លើកពេលមក​ធ្វើ នៅថ្ងៃ​សៅរ៍​៣០ឧសភា​វិញ។

ក្រោយ​ពី​ផ្តាច់ខ្លួន​ចេញ​ពី Falcon 9 យាន Crew Dragon នឹង​ធ្វើ​ដំណើរ​ក្នុងល្បឿន​រហូតដល់​ទៅ​ប្រមាណ​ជា ២ម៉ឺន៧ពាន់គីឡូម៉ែត្រ​ក្នុងមួយម៉ោង សំដៅ​ទៅ​កាន់​ស្ថានីយ៍អវកាសអន្តរជាតិ ឬ International Space Station។ ដូចដែលគេ​បាន​ធ្វើ​តេស្ត​ប្រកប​ដោយ​ជោគជ័យ នៅ​ក្នុង​បេសកកម្ម Demo-1 រួចមកហើយ យានអវកាស Crew Dragon គឺ​ជាយាន​ទំនើប ​អាច​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ពេញលេញ ហើយ​អាច​ភ្ជាប់ខ្លួន​ជាមួយ​នឹង​ស្ថានីយ៍អវកាស​អន្តរជាតិ​ដោយ​ខ្លួនឯង មិនចាំបាច់មាន​អន្តរាគមន៍​ពី​អវកាសយានិក។

នេះ​គឺ​ជា​លើកទី១ ដែល​អាមេរិក​អាច​បញ្ជូន​អវកាសយានិក​ទៅកាន់​ទីអវកាស​ដោយ​ខ្លួនឯង ចេញ​ពីទឹកដី​ខ្លួនឯង នៅ​ក្នុង​រយៈពេល​ប្រមាណ​ជា​ជិត១ទសវត្សរ៍​មកនេះ ហើយ​វាជាលើកដំបូងបង្អស់​ សម្រាប់​ក្រុមហ៊ុន Space X ដែល​វា​អាច​ជា​ជំហាន​ដ៏សំខាន់​មួយ នៅ​ក្នុង​មហច្ឆិតា​របស់លោក Elon Musk ដែល​ចង់​បញ្ជូន​មនុស្ស​ទៅកាន់​ភពព្រះអង្គារ៕

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​យើង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ