លោកវេជ្ជ. សុខ ប៉ូ៖ ការបរិច្ចាគ​ឈាមស្ម័គ្រចិត្ត​បានធ្លាក់ចុះក្រោម២០% ក្នុងពេលវិបត្តិនៃជំងឺកូវីដ១៩

សំឡេង ១៤:០០
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម © សហការី

ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ នៅថ្ងៃនេះ គឺលោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម។ នៅថ្ងៃនេះ​ គឺ​ជា​ទិវា​អ្នក​បរិច្ចាគ​ឈាម​អន្តរជាតិ ១៤ មិថុនា។ ក៏ប៉ុន្តែ មិន​ដូច​ឆ្នាំ​មុន​ឡើយ ទិវា​បរិច្ចាគ​ឈាម​អន្តរ​ជាតិ​នៅ​ឆ្នាំ​នេះ មិន​បាន​ធ្វើ​ឡើង​ឲ្យ​ផុស​ផុលនោះ​ទេ ដោយ​សារ​តែ​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​។ វិបត្តិ​នៃ​ជំងឺកូវីដ១៩ ដែល​បាន​ធ្វើ​ឲ្យ​ការ​បរិច្ចាគឈាម​ពី​អ្នក​ស្ម័គ្រ​ចិត្ត​ធ្លាក់​ចុះទាប​ជាង​២០% ដែល​ធ្វើ​ឲ្យ​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម​ប្រឈម​នឹង​ការ​ខ្វះខាត​ឈាម។​ សូម​បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃៗ កម្ពុជា​ត្រូវ​ការ​ឈាម​ប្រមាណ​ជា​៣០០ប្លោក​។ នៅ​ក្នុង​ឱកាស​នេះ លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​អំពាវនាវ​ឲ្យ​មាន​អ្នក​ស្ម័គ្រ​បរិច្ចាគ​ឈាម​បន្ថែម បើទោះបី​ជាមិន​មាន​ការ​រៀប​ចំ​ពិធី​ផ្លូវ​ការក្តី។