កម្ពុជា ធម្មជាតិ

អាជ្ញាធរភ្នំពេញទប់ស្កាត់មិនឲ្យយុវជនជិះកង់ ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ​បានស្គាល់​និង​ចូលរួម​ការពារ​តំបន់​កោះកុងក្រៅ

អាជ្ញាធរកម្ពុជាបានហាមឃាត់មិនឲ្យយុវជនជិះកង់នៅក្នុងទីក្រុងភ្នំពេញ ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានស្គាល់ និងចូលរួមការពារតំបន់កោះកុងក្រៅនោះទេ។
អាជ្ញាធរកម្ពុជាបានហាមឃាត់មិនឲ្យយុវជនជិះកង់នៅក្នុងទីក្រុងភ្នំពេញ ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានស្គាល់ និងចូលរួមការពារតំបន់កោះកុងក្រៅនោះទេ។ © Facebook

ជាថ្មីម្តង​ទៀត អាជ្ញាធរ​កម្ពុជា​បានហាមឃាត់​មិន​ឲ្យ​យុវជន​ជិះកង់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​ឲ្យប្រជាពលរដ្ឋ​បាន​ស្គាល់ និង​ចូលរួម​ការពារ​តំបន់​កោះកុង​ក្រៅ​នោះ​ទេ​។ កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​យុវជន​ដែល​មាន​ការ​ចូលរួម​ពី​សកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន ក៏​​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង ទប់ស្កាត់​មិន​ឲ្យជិះកង់​ដាក់​ញត្តិ​ជូន​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើ​សុំ​ដាក់​តំបន់​កោះកុង​ក្រៅ ជា​តំបន់​ការពារ​នោះ​ទេ។ សូម​បញ្ជាក់​ថា កោះកុង​ក្រៅ គឺ​ជា​កោះធំ​ជាង​គេ និង​ស្អាតជាង​គេ​នៅ​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯក​ជន​មួយ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​។

ផ្សាយពាណិជ្ជកម្ម

ក្រុមយុវជន​ដែល​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ហាមឃាត់​មិន​អោយ​ជិះ​កង់ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ គឺ​រួមមាន​ស្រី៥នាក់​និង​ប្រុស​ពីរ​នាក់​។ ពួក​គេ ត្រូវ​បាន​អាជ្ញាធរ​ភ្នំពេញ​ចុះ​ទប់​ស្កាត់​នៅ​ត្រង់​ចំណុច​រង្វង់​មូល​ក្បាល​ស្ពាន​ជ្រោយ​ចង្វារ​ត្រើយ​ខាង​កើត ខណៈ​ដែល​ពួក​គេ​កំពុង​រង​ចាំគ្នីគ្នា​។ បើ​តាម​អាជ្ញាធរ យុទ្ធនាការ​ជិះ​កង់​របស់​យុវជន​ទាំង​នេះ គឺ​មិន​មាន​សុំច្បាប់​អនុញ្ញាត​នោះ​ទេ។​

យុវតីម្នាក់​ក្នុង​ចំណោម​៧នាក់​បាន​ថ្លែង​ថា អាជ្ញាធរ​បាន​ចាប់​ដក​ហូតយក​នូវ​ទង់​ជាតិ និង​បដាពាក្យ​ស្លោក​ទាំង​អស់​របស់​ពួក​គេ និង​បាន​ព្រមាន​ដក​ហូត​យក​កង់​របស់​ពួក​គេ​ថែម​ទៀត បើ​មិន​ព្រម​រំសាយ​ទេ​នោះ​។ យ៉ាង​ណាក្តី​ បន្ទាប់​ពី​ត្រូវ​បាន​អាជ្ញាធរ​ភ្នំ​ពេញ​ចាប់​ដក​ហូត​យក​នូវ​ទង់ជាតិ និង​បដាពាក្យ​ស្លោក​របស់​ពួក​គេហើយ យុវជន​ទាំង​៧នាក់ បាន​បន្ត​ដំណើរ​ដោយ​ជិះកង់​ទៅ​កាន់​តំបន់​កោះដាច់​ក្នុង​ខេត្ត​កណ្តាល​ជា​បន្ត​ទៀត ដោយ​ពុំមាន​ភ្ជាប់​ជា​មួយ​នូវទង់ជាតិ និង​បដា​ពាក្យ​ស្លោក​ទៅ​ជា​មួយ​នោះ​ទេ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​យុវជន​ម្នាក់ទៀត​ គោល​បំណង​នៃ​ការ​ជិះកង់​របស់​ពួក​គេ គឺ​ដើម្បី​សុខភាព និង​ដើម្បី​កំសាន្ត​នៅ​ថ្ងៃ​ឈប់​សំរាក ហើយ​ក៏ឆ្លៀត​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​បាន​ស្គាល់ និង​ទៅ​លេង​កំសាន្ត​នៅ​តំបន់​កោះកុង​ក្រៅ ហើយ​ចូលរួម​ការពារ​ទាំង​អស់គ្នា។​ ការ​ជិះកង់​របស់​ពួក​គេ គឺ​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈនោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​បាន​ថ្លែង​ថា ការ​ជិះកង់​ផ្សព្វផ្សាយ​របស់​យុវជន​ទាំង​នេះ គឺពុំ​មាន​សុំច្បាប់​អនុញ្ញាត​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​យុវជន​ម្នាក់​ទៀត​។

គួរជំរាបជូនថា កោះកុងក្រៅ គឺជាកោះធំជាងគេនិងស្អាតជាងគេនៅកម្ពុជា ត្រូវបានរដ្ឋាភិបាលផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនមួយ ដើម្បីធ្វើការអភិវឌ្ឍន៍។ កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក៏បានសម្រេចបង្កើតគណកម្មការពិសេសមួយ ដើម្បីត្រួតពិនិត្យទៅលើការអភិវឌ្ឍន៍នៅតំបន់កោះកុងក្រៅទាំងមូល លើគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី។ គណកម្មការត្រួតពិនិត្យការអភិវឌ្ឍនៅតំបន់កោះកុងក្រៅនេះ រួមមានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធាន និងមានមន្ត្រីពាក់ព័ន្ធជាសមាជិកចំនួន៩រូបទៀត ក្នុងនោះរួមមានទាំងលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុងផងដែរ។ គណៈកម្មការនេះ មានភារកិច្ចត្រួតពិនិត្យលើគម្រោងអភិវឌ្ឍនៅតំបន់កោះកុងក្រៅទាំងមូលរបស់ក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត ខូអិលធីឌី ដែលគេស្គាល់ថា ជារបស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលអាជ្ញាធរកម្ពុជាបានទប់ស្កាត់យុទ្ធនាការជិះកង់របស់យុវជនស្រលាញ់បរិស្ថាននៅកម្ពុជា។ កាលពីពេលថ្មីៗនេះ ក្រុមយុវជនដែលមានការចូលរួមពីសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ក៏បានត្រូវបានអាជ្ញាធរខេត្តកោះកុង ទប់ស្កាត់មិនឲ្យជិះកង់ដាក់ញត្តិជូនរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំដាក់តំបន់កោះកុងក្រៅ ជាតំបន់ការពារធម្មជាតិផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI