កម្ពុជា ច្បាប់

លោក ស្រ៊ុន ពៅ៖ ការនាំចេញជ្រូករស់ទៅលក់នៅវៀតណាមទើបតម្លៃជ្រូករស់ក្នុងស្រុកឡើងថ្លៃ

សត្វជ្រូក (រូបភាពតំណាង)
សត្វជ្រូក (រូបភាពតំណាង) © Internet

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះតម្លៃជ្រូករស់មានតម្លៃ១ម៉ឺន៣ពាន់២០០រៀលក្នុងមួយគីឡូក្រាម បន្ទាប់ពីតម្លៃ១២០០០រៀល ហក់ឡើងមកដល់១ម៉ឺន៤ពាន់២០០រៀលក្នុងមួយគីឡូក្រាម នៅគ្រាកន្លង។ ការធ្លាក់ថ្លៃបន្តិចនៅពេលនេះបន្ទាប់ពីមាន សំណូមពររបស់ក្រសួងកសិកម្ម ឲ្យសមាគមអ្នកចិញ្ចឹមសត្វអន្តរាគមន៍ ធ្វើយ៉ាងណាកុំឲ្យមានការតម្លើងតម្លៃជ្រូករស់ខ្ពស់ពេក ព្រោះធ្វើឲ្យប៉ះពាល់ដល់អ្នកបរិភោគ។ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានថ្លែប្រាប់វិទ្យុបារាំងអន្តរជាតិថា តម្លៃជ្រូករស់១២០០០រៀលក្នុងមួយគីឡូក្រាមនឹងវិលមកវិញក្នុងពេលដ៏ឆាប់។ បើតាម លោក ស្រ៊ុន ពៅ មូលហេតុនាំឲ្យតម្លៃជ្រូករស់ឡើងថ្លៃដោយសារ កសិករអ្នកចិញ្ចឹមជ្រូក លួចនាំចេញជ្រូករស់ទៅលក់នៅវៀតណាម ទើបធ្វើឲ្យតម្លៃជ្រូករស់ក្នុងស្រុកឡើងថ្លៃ។ នេះព្រោះតែកសិករយល់ថា ជ្រូករស់នាំពីកម្ពុជាទៅលក់នៅវៀតណាមមានតម្លៃដងក្នុងមួយគីឡូនៃជ្រូករស់មានតម្លៃ១ម៉ឺន៧ពាន់រៀល។

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់ប្រសាសន៍របស់ លោក ស្រ៊ុន ពៅ៖

បើតាមលោក ស្រ៊ុន ពៅ តាំងពីរដ្ឋាភិបាលកម្ពុជា បានស្នើកាត់បន្ថយការនាំចូលសាច់ជ្រូក តាំងពីថ្ងៃទី ១៨ខែកុម្ភៈមកនោះ កសិករ និងក្រុមហ៊ុនចិញ្ចឹមសត្វក្នុងស្រុក បានបង្កើនការចិញ្ចឹមជ្រូក ដែលមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI