លោក ហូរ វណ្ឌី៖ ពលរដ្ឋដែលចេញទៅកម្សាន្តនៅតំបន់នានា ភាគច្រើនប្រកាន់ខ្ជាប់ការណែនាំរបស់ក្រសួងសុខាភិបាល

សំឡេង ០៩:៣៦
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៏ផ្នែកឯកជន
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៏ផ្នែកឯកជន © RFI

ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកហូរ វណ្ឌី ដែលជាទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា។ លោកហូរ វណ្ឌីបានកត់សម្គាល់ថា មួយរយៈពេលនេះ ទេសចរណ៍នៅក្នុងស្រុកមានការកើនឡើងពីសប្តាហ៍ទៅមួយសប្តាហ៍។ បើតាមលោកហូរ វណ្ឌី ភ្ញៀវទេសចរក្នុងស្រុក គឺតែងតែបានទៅលេងកម្សាន្តនៅតំបន់ភូមិភាគឦសាន និង តំបន់ឆ្នេរ ប៉ុន្តែបែរជាមិនសូវទៅលេងនៅតំបន់អង្គរ ខេត្តសៀមរាបដូចពេលមុនៗនោះឡើយ។ យ៉ាងណាក៏ដោយ លោកសង្កេតឃើញថា ភ្ញៀវទេសចរដែលចេញទៅលេងកម្សាន្តទាំងនេះ គឺភាគច្រើនបានប្រកាន់ខ្ជាប់ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩។