កម្ពុជា សង្គម

លោក ឃួង ស្រេង៖ បញ្ហាដីធ្លីនៅទីក្រុងភ្នំពេញងាយស្រួលដោះស្រាយប្រសិនបើមិនពាក់ព័ន្ធនឹងរឿងនយោបាយ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ © សហការី

បញ្ហាទំនាស់ដីធ្លី ដែលមានភាពរ៉ាំរ៉ៃជាច្រើនឆ្នាំ គឺតំបន់បុរីកីឡា និងតំបន់បឹងកក់ ត្រូវបានដោះស្រាយរួចរាល់ហើយ។ នេះបើតាមការអះអាងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងសន្និសីទកាសែតមួយ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាព្រឹកថ្ងៃអង្គារនេះ។ តាមលោក ឃួង ស្រេង បញ្ហាទំនាស់ដីធ្លីនៅតំបន់បឹងកក់ បុរីកីឡា និងតំបន់អភិវឌ្ឍន៍ឬស្សីកែវ គឺជាបញ្ហាដែលងាយស្រួលដោះស្រាយ ក៏ប៉ុន្តែបញ្ហាទាំងនេះ វាជាការលំបាកដោយសារមានការឡូកឡំនឹងរឿងនយោបាយ។  ដោយឡែក តំបន់អភិវឌ្ឍន៍ឬស្សីកែវ លោកអភិបាលក្រុងបញ្ជាក់ថាដំណោះស្រាយនឹងបញ្ចប់នៅក្នុងរយៈពេល១ខែទៀត។

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់ការលើកឡើងរបស់ លោក ឃួង ស្រេង៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI